អាយុគ្រាន់តែជាតួលេខ! Noon Woranut អាយុមិនមែនតិចទេតែកុំមើលមុខក្មេង 16 ឆ្នាំមិនដូរទេមុខអត់ម្ស៉ៅស្អាតជាង….! មានវីដេអូ

ជាតារាសម្ដែងស្រីល្បីឈ្មោះហើយក៏មិនមែនចំណាយតែពេលក្នុងការសម្ដែងរឿងតែម្យ៉ាងដែរ សម្រាប់ Noon Woranut ព្រោះថាសាម៉ីខ្លួនមានមុខជំនួញជាច្រើនយ៉ាង ជាតារាដែលឧស្សាហ៍បំផុត ហើយក៏ឧស្សាហ៍ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមផងដែរ

ដោយជាក់ស្ដែង Noon បានផុសវីដេអូថតខ្លួនឯងនៅមុខកញ្ចក់ ហើយនៅក្នុងវីដេអូមិនមែនត្រឹមតែបង្អួតផលិតផលរបស់ខ្លួននិងស្វាមីប៉ុណ្ណោះទេ តែក៏មានបង្ហាញមុខទទេគ្មានម្សៅហើយហ្វេនៗបានឃើញយ៉ាងច្បាស់ៗផងដែរ រួមទាំងមានប្រយោគសារថា “មុខធម្មជាតិរបស់ម៉ាក់ៗចា….WORRA”

ហើយគ្រប់គ្នាដែលបានឃើញមិនថាជាអ្នកសិល្បៈឬអ្នកគាំទ្រប៉ុណ្ណោះទេសុទ្ធតែចូលមកខមិនសរសើរពីសម្រស់របស់នាងព្រោងព្រាតនិងលោតនៅពីខាងក្រោមវីដេអូជាបន្ដបន្ទាប់ផងដែរ

អត្ថបទដោយ​ : នីត្តា