ក្ដីសុខខ្លាំងៗ Baifern-Nine មិនផុសរូបគូរតែផុសរូបសាច់អាំងរៀងខ្លួនចង់ប្រាប់ហ្វេនៗថា…..! មានវីដេអូ

ក្លាយទៅជាប្រធានបទសំខាន់ដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអ្នកម៉ាក់របស់ខាង Nine Napat ឈប់តាមដាន IG (unfollow) របស់ Baifern Pimchanok ដែលជាមិត្តស្រីរបស់កូនប្រុស ហើយឃើញថាមានលុបរូបភាពក្នុងថ្ងៃខួបកំណើតរបស់ខ្លួនដែលមាន Baifern ចេញបាត់ផងដែរ រហូតដល់គ្រប់គ្នាឆ្ងល់ថាតើមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងអ្នកទាំងពីរ

ជាក់ស្ដែង (3​ កក្កដា 2023) បានប្រទះឃើញថា Baifern-Nine បានចេញមកផុសរូបភាពនិងវីដេអូនៅក្នុង IG story ខណៈពេលបណ្ដើរគ្នាទៅញុំសាច់អាំងតែពីរនាក់ នេះចង់បង្ហាញថាទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែល្អដូចដើម នៅតែផ្អែមល្ហែម

ចំណែកឯខាងម៉ាក់របស់ Nine ក៏បានចេញមកធ្វើសកម្មភាព ផុសរូបអង្គុយញុំាបាយនៅផ្ទះតែម្នាក់ឯងនៅក្នុង IG story រឿងនេះធ្វើអោយហ្វេនៗនេះឬជាហេតុដែលធ្វើអោយ ម៉ែ Nou ឈប់តាមដានអនាគតកូនប្រសារព្រោះតូចចិត្តនិងកូនប្រុសខ្លួនឯងឬយ៉ាងណា?

ទោះជាយ៉ាងណាក៏ដោយ ម៉ែ Nou ក៏បានចេញមកស្រាយបញ្ជាក់ថា មិនបានឈប់តាមដាន ចំពោះរូបដែលបានបាត់ប្រហែកជាមិនបញ្ហាប្រពន្ធ័គ្រប់គ្រង ហើយនៅមានប្រាប់ទៀតថា IG របស់ខ្លួនមានអ្នកជួយមើលថែ ម៉ែក៏បំពេញតួនាទីនៅអោយតែស្ងៀមៗ មិនអាចនិយាយអ្វីបាននោះទេ

អត្ថបទដោយ : នីត្តា