តាំងចិត្តឲឃើញ តួឯកស្រី Chompoo ហ្វេសិនថ្មីចុងក្រោយមើលធ្លុះឃើញដល់ខាងក្នុង…

បើមិនប្លែកមិនហៅថាម៉ែឈុមនោះទេ! ហ្វេសិនការតែងកាយម៉ូតថ្មីរបស់តួ​ឯកស្រី Chompoo Araya មកទៀតហើយ មួយម៉ូតនោះតាំងចិត្តឲឃើញស្លៀកពីក្រៅតែចង់ឲឃើញខាងក្នុង ស៊ិចស៊ីពិតៗហ្វេសិនរបស់ Chompoo Araya នៅទីក្រុងប៉ារីសប្រទេសបារាំង។

ដោយតាំងពីកូនស្រីរាងបានធំបន្ដិចហើយ ម៉ែ Chom មិននៅស្រុកនោះទេ គឺទៅក្រៅប្រទេសធ្វើកាងារផងដើរលេងផងហើយ។ លើកនេះទីមើលការបង្ហាញម៉ូត Couture Fashion Week ទីក្រុងប៉ារីសបារាំង។ មិនចាញ់អ្នកដើរម៉ូតលើឆាកនោះទេ តួឯកស្រី Chompoo Araya ក៏មកចូលរួមកម្មវិធីក្នុងឈុតម៉ូតថ្មីពណ៌ខ្មៅវែងជិតដៃជិតជើង តែស្ដើងមើលធ្លុះទៅដល់ឃើញម៉ូតខាងក្នុងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ