អ្នកណាថាគូនេះចែកផ្លូវគ្នា? ពត៌មានក៏ចុះផ្សាយថា Ter និង Mai មានបញ្ហាប្រះឆារនឹងគ្នា ពេលនេះមានអីរូបគូគេមកហើយថែមស្វីតៗដៃក្នុងដៃតែម្ដង ធ្វើឲស្ងាត់អស់នៃពាក្យចចាមអារ៉ាម។
ដោយមួយរយះមុននេះតួឯកស្រី Mai Davika មានរឿងសេដខ្លាំង រហូតបង្ហោះឃ្លាពិបាកចិត្តក្នុងបណ្ដាញសង្គមធ្វើឲមានការយល់ច្រលំថារូបនាងចង់សំដៅដល់រឿងស្នេហា ឬនាងនឹងគូស្នេហ៍មានបញ្ហានឹងគ្នា។ ដោយការពិតនោះ Mai ពិបាកចិត្តនឹងរឿងអ្នកក្នុងបណ្ដាញសង្គមនេះឯង ដែលមានអ្នកមួយចំនួនចេះតែមកតាមរិះគន់រូបនាងរឿងគីឡូ រឿងស្គម នឹងរឿងការស្លៀកពាក់របស់នាង។ សម្រាប់រឿងស្នេហាវិញមានតែជួយលើកស្ទួយគ្នា តួឯកប្រុសលោក Ter តែងនៅក្បែរនឹងឲជាកម្លាំងចិត្ដដល់រូបនាងជានិច្ច។ ថ្មីៗនេះទើបតែបង្ហោះរូបគូក្នុងបណ្ដាញសង្គម កាន់ដៃគ្នាយ៉ាងផ្អែមល្ហែមលំហែរកាយពេលល្ងាច មិនទៅណាឆ្ងាយជិតៗផ្ទះតែមានក្ដីសុខដែលមានអ្នកយល់ចិត្តនៅក្បែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ