លោកឪផ្ញើរកូនពីរនាក់ផង! Chompoo Araya ធ្វើបុណ្យឡើងផ្ទះថ្មី Shayfa-Phayu ជាជំនួយការលោកឪបានយ៉ាងល្អឡើងម៉ាក់ៗប្រាប់លោកឪថា……! មានវីដេអូ
សាងសង់រួចរាល់ 100ភាគរយហើយ សម្រាប់ផ្ទះថ្មីរបស់តារាសម្ដែងស្រីល្បីឈ្មោះ និងកំពូលហ្វេសិនយ៉ាង Chompoo Araya ដែលបានសាងឡើងជិតផ្ទះអ្នកម្ដាយជាទីស្រលាញ់ ហើយគោលដៅចំបងក្នុងការសាងសង់ផ្ទះមួយខ្នងនេះឡើងក៏ដើម្បីកូនៗទាំងបីនាក់របស់នាងដែរ
ជាក់ស្ដែង Chompoo ដេញបានវេលាល្អធ្វើបុណ្យឡើងផ្ទះថ្មីកាលពីថ្ងៃទី 9 កក្កដា កន្លងទៅនេះ ហើយនៅក្នុងកម្មវិធីនេះយើងបានឃើញ Shayfa-Phayu ចាំជួយលោកឪកាន់របស់របរដើរតាមជាប់រហូតតែម្ដង
ទាំងអស់នេះ Chompoo បានបង្ហាញរូបភាពបរិយាកាសក្នុងកម្មវិធីដែលត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញតែកក់ក្ដៅបំផុត បូករួមជាមួយផ្ទះដែលត្រូវបានរៀបចំចេញម៉ូដយ៉ាងល្អស្អាតនិងគួអោយចង់រស់នៅបំផុត អាចនិយាយបានថាមានកន្លែងអោយកូនៗរត់លេងយ៉ាងពេញទំហឹងចា
អត្ថបទដោយ : នីត្តា