Nine Napat ចូលទីលានហាត់បាញ់កាំភ្លើងគ្រាប់ពិតយ៉ាងសង្ហាហើយថែមទាំងបាន New Wongsakorn ជាគ្រូបង្ហាត់ទៀត ហ្វេនៗមើលឡើងចង់ស្រលេវភ្នែកព្រោះតែ……! មានវីដេអូ
Nine Napat ផ្ញើរខ្លួនផ្ញើរប្រាណធ្វើជាកូនសិស្សរបស់តួឯកប្រុសរូបសង្ហាលោក New Wongsakorn បង្អាតស្នាដៃបាញ់កាំភ្្លើង ធ្វើអោយហ្វេនៗវិលមុខវិលអារម្មណ៍មិនដឹងត្រូវម្នាក់ណាទុកម្នាក់ណានោះទេ
ជាវីដេអូដែលធ្វើអោយក្រមុំៗញាប់ញ័របេះដូងអស់គ្មានសល់ទេ នៅពេលតួឯកប្រុសសង្ហាទាំងពីរ Nine នាំគ្នាចូលទៅទីលានហឹកហាត់បាញ់កាំភ្លើងគ្រាប់ពិត ដើម្បីទុកសម្ដែងក្នុងរឿងភាគថ្មី ហើយការចូលទីលានលើកនេះមាន New ជាគ្រូបង្វឹក
ដោយ Nine បានផុសវីដេអូបង្អួតស្នាដៃបាញ់កាំភ្លើងយ៉ាងសង្ហា និងឡូយខ្លាំង និងមានលោកគ្រូរូបសង្ហានៅចាំមើលប្រាប់ណែនាំយ៉ាងជិតស្និត ហើយសាម៉ីខ្លួនបានសរសេរជាប្រយោគសារថា “Pew Pew! #ទោសទណ្ឌដែលស្រលាញ់អូន ចូលទីលានលើកដំបូង ជាមួយលោកគ្រូ @new_wongsakorn”
គ្រប់គ្នាដែលបានឃើញវីដេអូនេះហើយ សុទ្ធនាំគ្នាចុចឡាយអោយទាំងអស់ ហើយនៅប្រាប់ទៀតថាទាំងគ្រូទាំងសិស្សជះភាពសង្ហាមិនចាញ់គ្នាសោះឡើយ
អត្ថបទដោយ : នីត្តា