ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះពិធីការិនីល្បីឈ្មោះអ្នកនាង កែវ ចាន់និមល កំពុងតែរួមរស់ជាមួយនិងក្រុមគ្រួសារយ៉ាងមានសុភមង្គល ធ្វើឲ្យមហាជនជាច្រើនស្ញប់ស្ញែងខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះផងដែរ អ្នកនាងបានធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជាច្រើនចង់លើលជាតិស្ករ នៅពេលដែលបានលឺអ្នកនាងនិយាយរៀបរាប់អំពីប្រវត្តិស្នេហារវាងអ្នកនាងនិងស្វាមី កាលពីពេលចាប់ផ្តើមស្រលាញ់គ្នាដំបូង។
ក្នុងនោះផងដែរ អ្នកនាងបាននិយាយទឹកមុខញញឹម និងអៀនៗ ដែលមិនគួរឲ្យជឿថា ទំនាក់ទំនងស្នេហារវាងអ្នកនាងនិងស្វាមីដំបូង គឺផ្ដើមចេញពីការរាប់អានគ្នារវាងសិស្សហើយនិងគ្រូតែប៉ុនណោះ រហូតដល់ថ្ងៃមួយអ្នកទាំងពីរក៏ចាប់ផ្ដើមយល់ចិត្តថ្លើមគ្នា រហូតឈានដល់មង្គលការ និងកសារគ្រួសារមកដល់សព្វថ្ងៃនេះ។
ក្រោយពេលលឺបែបនេះ មហាជនជាច្រើននាំគ្នាភ្ញាក់ផើ្អល ព្រោះមិននឹកស្មានថាចំណងស្នេហារបស់អ្នកនាង និមល និងស្វាមី ផ្ដើមចេញពីទំនាក់ទំនងសិស្សនិងគ្រូសោះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី