ស្ងាត់ៗនឹងរៀបការហើយ តួឯកប្រុស Sean Jindachot ដឹកដៃគូស្នេហ៍ចូលពិធី…

លែងនៅលីវទៀតហើយ តួឯកប្រុសលោក Sean Jindachot កំពុងតែលាភាពនៅលីវដឹកដៃគូស្នេហ៍ដែលស្រលាញ់គ្នាច្រើនឆ្នាំ ចូលពិធីសុំពរជ័យមុនថ្ងៃចូលរោងការ ភរិយារបស់លោក Sean មិនមែនជាតារានោះទេ តែត្រូវបានអ្នកគាំទ្រសសើរថាស្រស់ស្អាតផូរផង់មិនចាញ់តារាៗនោះទេ។

តារាសម្ដែងប្រុសយូរឆ្នាំក្នុងរឿងភាគថៃលោក Sean Jindachot នៅអាយុរ៣៤ឆ្នាំនេះ សម្រេចចិត្តមានគ្រួសារហើយ ដោយការពិតនោះរូបលោកបានទាក់ទងមើលចិត្តគ្នាយូរដែរហើយជាមួយសង្សារ តែដោយសង្សាររបស់រូបលោកមិនមែនជាអ្នកក្នុងរង្វង់សិល្បៈទើបមិនសូវបានចេញមុខច្រើន។ យ៉ាងណាក៏ដោយចំណងស្នេហារបស់អ្នកទាំងពីរនាពេលកន្លងមកគឺមានភាពផ្អែមល្ហែមណាស់ បង្ហោះរូបដើរលេងស្វីតៗជាមួយគ្នាក្នុងបណ្ដាញសង្គមរហូត។ ពេលនេះទាំងគូសម្រេចចិត្តលាភាពនៅលីវហើយ ដោយបានធ្វើពិធីសុំពរជ័យពីចាស់ទុំ ធ្វើបុណ្យដាក់បាត្ររួមគ្នា ឲចំណងគ្រួសាររបស់អ្នកទាំងពីរមានតែភាពត្រជាក់ត្រជុំទៅថ្ងៃមុខ ហើយអ្នកទាំងពីរនឹងធ្វើពិធីមង្គលការនាពេលឆាប់ៗនេះដែរហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ