មុខក្មេងពេកហើយ! Matt Peeranee បង្ហាញខ្លួនក្នុងស្ទាយនារីសក់ខ្លីត្រឹមត្រចៀកស្អាតប្លែកមុខក្មេងធម្មជាតិមិនគួអោយជឿ! មានវីដេអូ

Matt Peeranee តុបតែងខ្លួនមួយស្ទាយនេះពិតជាក្មេងនិងស្អាតបែបធម្មជាតិខ្លាំងណាស់ សក់ខ្លីត្រឹមត្រចៀកគ្រប់គ្នាឃើញហើយសរសើរព្រាត

តាំងតែប្រកាសថាខ្លួននៅលីវសារជាថ្មីមក សម្រស់ខណៈពេលនេះក៏កើនឡើងចាប់ចិត្ត សម្រាប់តារាសម្ដែងស្រីកូនកាត់ Matt Peeranee ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញឡើង ស្រស់ស្រាយ ធ្វើអោយហ្វេនៗចាប់អារម្មណ៍ថានាងកំពុងតែសំងំជជែករីករាយជាមួយអ្នកថ្មីហើយឬនៅ ទើបមួយរយៈចុងក្រោយនេះនាងមើលទៅគ្មានទាស់ត្រង់ណាបែបនេះ ជាពិសេសមួយរយៈចុងក្រោយនេះនាងយកចិត្តទុកដាក់ហាត់ប្រាណជាពិសេសតែម្ដង លេងថេនិសផងអីផង

ជាក់ស្ដែងសាម៉ីខ្លួនបានផុសរូបភាពថ្មីក្នុងស្ទាយនារីសក់ខ្លីត្រឹមត្រចៀក ឈរថតរូបសប្បាយៗ អមជាមួយប្រយោគសារថា “ប្រសិនបើអ្នកចង់បានខ្ញុំ អ្នកទៅបួសទៅ” គ្រប់គ្នាដែលបានឃើញសុទ្ធតែនិយាយក្នុងន័យតែមួយថា នាងមុខក្មេងណាស់

អត្ថបទដោយ : នីត្តា