ម៉ាក់របស់ Nine ក្ដៅស្លឹកត្រចៀកដាក់ទាំងអ្នកកាសែតដាក់ទាំងអ្នកខមិនក្រោយពី Baifern ឈប់តាមដាន IG (unfollow)! មានវីដេអូ

Moo Pimpaka បញ្ចេញប្រតិកម្មបន្ទាប់ពីតារាសម្ដែងស្រីស្អាតល្បីឈ្មោះ Baifern Pimchanok ឈប់តាមដាន IG

នៅតែជាប្រធានបទក្ដៅនិងគួអោយចាប់អារម្មណ៍ខ្លាំងដដែល សម្រាប់គូរស្នេហ៍តារាប្រុសស្រី Nine Naphat និង Baifern Pimchanok បន្ទាប់ពីចេញមកប្រកាសឋានៈបេះដូងដោយប្ដូរពាក្យពីមិត្តទៅជាអ្នកយល់ចិត្តជាផ្លូវការ ហើយក៏ទទួលបានការអបអរសាទរជាច្រើនពីសំណាក់អ្នកគាំទ្រ

ប៉ុន្ដែក៏មានពាក្យចរចាមរាមលេចឡើងហើយក៏បង្កអោយមានការសង្ស័យជុំវិញរឿង unfollow រវាងម៉ាក់របស់ Nine និង Baifern មិត្តស្រីរបស់ Nine ហើយក៏ឃើញថា unfollow កូនប្រុសបង្កើតរបស់ខ្លួនដូចគ្នា ជុំវិញរឿងនេះធ្វើអោយហ្វេនៗងើយឆ្ងល់ថាមូលហេតុអ្វីបានជាម៉ែ Moo ធ្វើដូច្នេះ

ជាក់ស្ដែង Moo Pimpaka ក៏បានចេញមកនិយាយនៅក្នុង IG ទាក់ទងនិងរឿងខាងលើថា “កាន់តែយ៉ាប់ទៅៗហើយ នរណា unfollow នរណា!!! ហើយវាយ៉ាងម៉េច? មិនមានកូនម្នាក់ណា unfollow ម៉ែទាំងអស់ គឺម៉ែជាប្លុកចោលដោយខ្លួនឯងទេ គ្រាន់តែប្លុកវើយ ប្លុកមិត្តភ័ក្ដកូននិងក្រុមការងារគ្រប់គ្នា ប្លុកច្រើនអាទិត្យមកហើយ ទើបតែឃើញមែន?????​ ព្រោះតែមិនចង់ឃើញ ឃើញហើយវាអត់ទ្រាំមិនពាក់ព័ន្ធមិនបាន ពាក់ព័ន្ធរឿងការងារកូន ពេលនេះម៉ែចង់សម្រាកពីការងារ តិចទៀតបើក IG ផ្ទាល់ខ្លួនហើយដើម្បីអោយវាឆាប់ចប់”

បន្ទប់មកក៏មានមួយប្រយោគទៀត “ឆ្គួតឡប់ទាំងអ្នកកាសែត និងអ្នកខមិន អញ្ជើញក្រុមត្រាវទៅផ្ទះផ្សេងទៀតទៅ”

អត្ថបទដោយ​ : នីត្តា