ជិតមានដំណឹងល្អហើយមើលទៅ! Anne​ ​Thongprasom​ គ្រងឈុតរៀបការស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ពិតណាស់បើគិតមកទល់នឹងពេលនេះ តារាសម្ដែងថៃស្រីជើងចាស់ល្បីឈ្មោះ Anne​ ​Thongprasom មានទំនាក់ទំនងស្នេហាជាមួយនិងគូស្នេហ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ ទោះបីជាចំណងស្នេហ៍នេះកើតឡើងជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏កន្លងមកតារាស្រីរូបនេះ ពុំដែលបង្ហើបពីគម្រោងរៀបការរបស់ខ្លួនឲ្យមហាជនបានជ្រាបម្ដងណាឡើយ។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួន ដែលជារូបភាពនាងគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជនឃើញហើយគិតថា តើនេះអាចជារូបថត Pre-wedding របស់តារាស្រីរូបនេះឬក៏យ៉ាងណា?

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការគិតរបស់អ្នកគាំទ្រតែប៉ុនណោះ ព្រោះថាតារាស្រីរូបនេះក៏មិនទាន់បញ្ជាក់ច្បាស់ដែរ តែយ៉ាងមិញពេលដែរ Anne គ្រង់ឈុតរៀបការមួយនេះសម្រស់នាងពិតជាស្រស់ស្អាតនិងលេចធ្លោរខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី