ហ៊ានម្លេ៉សកូនស្រី! Baifern ស្លៀកសំពត់ខ្លីលើកជើងថតរូបហ្វេនៗមើលខុសកន្លែងព្រាត! មានវីដេអូ

ញញឹមស្រស់ហួសថ្លែងសម្រាប់តារាសម្ដែងស្រី Baifern Pimchanok ម្ចាស់ចិត្តរបស់ Nine Napat ថ្វីត្បិតតែមួយរយៈនេះមានរឿងដ្រាម៉ារិះគន់តិចៗ តែមើលទៅសាម៉ីខ្លួនដូចជាមិនខ្វល់ខ្វាយឬឈឺក្បាលចំពោះរឿងទាំងអស់នោះទេ

យ៉ាងជាក់ស្ដែង Baifern បានផុសរូបភាពនៅក្នុង IG ជាច្រើនសន្លឹក រូបនីមួយៗពិតជាគួអោយស្រលាញ់ ចែកចាយភាពស្រស់ស្រាយក្នុងឈុតពណ៌ទឹកក្រូចបង្អួតស្បែកសខ្ចីម៉ត់រលោង អាវវាលក្លៀកខ្លួនខ្លីបង្ហាញក្បាលពោះរាបស្មើ ខាងក្រោមជាសំពត់ខ្លី បង្អួតជើងតូចស្រលូនដ៏ស្រស់ស្អាត អូសទៅក្រោមបំផុតក៏បានឃើញរូបនាងអង្គុយលើកជើង ឃើញបែបនេះភ្លាមគាំងនិយាយលែងចេញគ្រប់គ្នាតែម្ដង

ហ្វេនៗចូលមកចុចឡាយអោយមិនឈប់ រួមជាមួយខមិនសរសើរពីសម្រស់របស់នាងព្រោងព្រាត ជាពិសេសភាពស៊ិចស៊ីនិងស្នាមញញឹមដ៏ស្រស់ស្រាយគ្មានគូរប្រៀប

អត្ថបទដោយ​ : នីត្តា