Shayfa-Phayu អៀនឡើងមុខក្រហមព្រោះបែកធ្លាយអាថ៌កំបាំងមួយនេះដើម្បីត្រៀមខ្លួនជួបជាមួយក្រុមចម្រៀងល្បី aper Planes! មានវីដេអូ

បន្ទាប់ពីមា៉ាក់ Chompoo ផុសរូបភាពកូនៗ Shayfa-Phayu ជាមួយបងៗក្រុម  Paper Planes  ក្នុងកម្មវិធី 3Zap ថែមទាំងមានបញ្ចេញស្នាដៃគូររូបរបស់បងៗ អមជាមួយប្រយោគខ្លីៗដែលសរសេរបង្អាប់កូនប្រុសពេលជួបអាយដលថា “និព្វាន”

ជាក់ស្ដែងនៅក្នុង IG ឈ្មោះ @polyplus_jad_hai  បានផុសជាវីដេអូគួអោយស្រលាញ់នៅពីខាងក្រោយការថតកម្មវិធីរបស់កំលោះទាំងពីរ Shayfa-Phayu ហើយមានឃ្លាថា “មិនសូវជារំភើបញាប់ញ័រអីប៉ុន្មានទេ គ្រាន់តែងូចទឹកកក់សក់ពីដងតែប៉ុណ្ណឹង…..”

គួអោយក្នាញ់ណាស់ ព្រោះអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Chompoo  ដែលកំពុងតែពរអូន Gale បាននិយាយរៀបរាប់ពីក្ដីរំភើបចិត្តរបស់ Phayu ដែលបានកក់សក់ដល់ទៅពីរដង បន្ទាប់ពីបានដឹងថាបានជួបនិងក្រុមបងៗ  Paper Planes  ហើយអាការៈអៀនៗក៏កើតឡើង ឃើញបែបនេះហើយហ្វេនៗមិនចាំយូរទេចូលទៅខមិនសរសើរនិងបង្អាប់កំលោះតូចបែបកំប្លែងៗជាច្រើនទៀត

អត្ថបទដោយ : នីត្តា