Kratae R Siam គង់មានថ្ងៃក្រសួងហៅព្រមានទេ ស្លៀកស៊ិចស៊ីហួសហេតុហើយរាំអាសអាភាសបែបនេះ! មានវីដេអូ

ជាតារាចម្រៀងម្នាក់ទៀតដែលកំពុងទទួលបានការពេញនិយមខ្លាំង ទាំងសមត្ថភាពច្រៀងនិងរាំសម្រាប់ Kratae R Siam នាងបានលះបង់ពេលវេលាក្នុងការមើលថែរូបរាងរបស់ខ្លួនជាពិសេស ហើយខណៈពេលនេះក៏បានក្លាយទៅជាអាយដលរបស់នារីៗជាច្រើនក្នុងប្រទេស

ជាក់ស្ដែង Kratae ក៏បានបង្ហាញវីដេអូបញ្ចេញក្បាច់រាំយ៉ាងរោលរាលតាមចង្វាក់ភ្លេង ដោយសាម៉ីខ្លួនបានសរសេរប្រយោគអមវីដេអូថា “វីដេអូនេះ 18+ចិត្តមិនខ្លាំងកុំមើល!!! អ្នកមានយោបល់អ្វីសម្រាប់វីដេអូនេះ??” 

ក្រោយមកអ្នកគាំទ្រច្របាញ់ជើងចូលទៅខមិនចុចឡាយអោយនាងពេញទឹកពេញដី ថែមទាំងប្រាប់ក្នុងន័យតែមួយថា ស៊ិចស៊ីរោលរាលខ្លាំងណាស់ មើលហើយទប់ចិត្តទប់អារម្មណ៍មិនបានទេ

អត្ថបទដោយ : នីត្តា