កំសត់អីតែក្នុងរឿងទេ តារាស្រី Tai កាន់តែចាស់កាន់តែស្ទាយ ម៉ូតថ្មីៗក្មេងតាមមិនទាន់ផង…

កំសត់ ទឹកភ្នែក មិនសូវតុបតែងខ្លួនអីហ្នឹងតែក្នុងរឿងទេ មកមើលស្ទាយការតុបតែងកាយក្នុងជីវិតពិតរបស់តារាសម្ដែងស្រីជើងចាស់ Tai Penpak វិញម្ដង ក្មេងល្មមៗធ្វើមិនបានដូចគាត់ទេ ស្ទាយតាំងពីចុងសក់ដល់ចុងជើងហើយ។

ជាច្រើនឆ្នាំហើយដែលតារាសម្ដែងស្រី Tai Penpak បានប្រឡូកក្នុងវិស័យការសម្ដែង តាំងពីគាត់នៅក្មេងអាចធ្វើជាតួឯកស្រី ពេលនេះចូលវ័យដែលសម្ដែងជាតួអង្គអ្នកម្ដាយ តួអង្គលោកយាយវិញហើយ។ ថែមអាយុររបស់តារាស្រី Tai Penpak ក៏មិនតិចនោះដែរ គឺឆ្នាំនេះចូលដល់វ័យ៦២ឆ្នាំហើយ តែងាកមកមើលសម្រស់ពិតក្រៅឆាកការសម្ដែងរបស់គាត់វិញ គឺនៅក្មេងស្រស់ស្អាតខ្លាំងណាស់។ ហើយគាត់ក៏មិនព្រមចាស់ទៅតាមវ័យដែរ គាត់គឺជាតារាស្រីមួយដួងដែលចូលចិត្តតុបតែងកាយ ស្លៀកពាក់ទាន់សម័យ មិនកំសត់ដូចក្នុងរឿងនោះទេ។ តោះមកមើលស្ទាយតែងកាយ២០២៣របស់តារាស្រី Tai ដែលទើបតែបង្ហោះដាក់តិកតុកកាលពីថ្មីៗនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ