តួឯកស្រីថ្មីរបស់លោក Nadech ការពិតជាគូស្នេហ៍របស់ James Ma សោះ ចឹងបានប្រហែលមុខ…

មកទៀតហើយរឿងភាគថ្មីរបស់តួឯកប្រុសលោក Nadech Kugimiya ប្រជាប្រិយភាពមិនស្រកចុះនោះទេ ទោះប្រកាសចំណងស្នេហាយ៉ាងផ្អែមល្ហែមនិងជិតរៀបការហើយក៏ដោយ។ លើកនេះរូបលោកមានរឿងភាគថ្មីបែបបុរាណ ដែលប៉ះដៃគូគ្នាជាមួយតួឯកស្រីថ្មី មិនមែនសម្ដែងជាមួយ Yaya ទៀតនោះទេ។ តួឯកស្រីថ្មីរបស់លោក Nadech ដូចប្រហែលមុខ ការពិតគឺជាគូស្នេហ៍រូបពិតរបស់តួឯកប្រុស James Ma សោះ។

ដោយរឿងភាគថ្មីរបស់លោក Nadech ដែលកំពុងត្រៀមនឹងសម្ដែងរឿងនេះមានចំណងជើងថាใจขังเจ้า ជាប្រភេទរឿងបែបបុរាណ​ ដែលតួឯកស្រីបានឆ្លងភពត្រលប់មកសម័យអតីតកាលដូចជារឿងបុព្វេសន្និវាសផងដែរ។ លោក Nadech Kugimiya គឺជាតួឯកប្រុស និងមានតារាស្រី Pie Rinrada គឺជាតួឯកស្រីនៅក្នុងរឿង។​ រឿងនេះទើបតែថតរូបគូមិនទាន់ចាប់ផ្ដើមថតទេ​ តែទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់អ្នកទស្សនា និងទទួលបានពាក្យសសើរថារើសអ្នកសម្ដែងបានសាកសម តួឯកប្រុសតួស្រីសមនឹងការតុបតែងឈុតបុរាណណាស់ ជាពិសេស Nadech រឿងនេះបញ្ចេញសាច់ដុំធំៗមួយទំហឹង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ