គួអោយស្រលាញ់ខ្លាំងណាស់! Gypsy ត្រូវបានក្រុមមិត្តភ័ក្ដចាប់ធ្វើពិធីជប់លៀងលាភាពនៅលីវ! មានវីដេអូ

លាភាពនៅលីវជាផ្លូវការហើយព្រោះរោងការកំពុងរងចាំនៅចុងឆ្នាំនេះ សម្រាប់តួឯកស្រីកំពូលស៊ិចស៊ីយ៉ាង Gypsy Keerati ដែលនិងកាន់ដៃមិត្តប្រុស Nicholas ទៅចូលរោងការនៅមាត់សមុទ្រ បន្ទាប់ពីទាក់ទងគ្នាបាន 5 ឆ្នាំ

ដោយជាក់ស្ដែងក្រុមមិត្តភ័ក្ដអ្នកស្និតស្នាលរបស់ Gypsy បានធ្វើ Surprise អោយមិត្តសម្លាញ់ រៀបចំកម្មវិធីជប់លៀងលាភាពនៅលីវដោយមិនបានត្រៀមខ្លួន ណាត់មិត្តភ័ក្ដិទាំងអស់អោយ Gypsy ជាកម្មវិធីដ៏សប្បាយរីករាយ និងកក់ក្ដៅបំផុត មានតែក្រុមមិត្តភ័ក្ដិស្និតស្នាលទាំងអស់

ហើយរឿងនេះអាចនិយាយបានថា Gypsy ស្រស់ទឹកភ្នែកដោយមានក្ដីសុខ នេះជាសកម្មភាពមួយដ៏ល្អ ជិតបានក្លាយទៅជាកូនក្រមុំចុងឆ្នាំនេះហើយ សាម៉ីខ្លួននាងបានដាក់ថា #gypsyhenlunch 

អត្ថបទដោយ : នីត្តា