ទាន់ឆ្លៀតឱកាសបាន! Tono-Nicha ពូកែផ្អែមល្ហែមដាក់គ្នាពេកឥលូវបែកធ្លាយរូបល្វីងជូរចត់ម្ដងព្រោះខាងស្រី…….! មានវីដេអូ

មានពាក្យចរចារាមលេចលឺចេញមកថាបែកគ្នាមួយរយៈហើយ ហើយក៏មានគូរតារាប្រុសស្រីល្បីឈ្មោះជាច្រើនគូរដែលត្រូវបានគេចាប់អារម្មណ៍និងតាមដានជាពិសេស ថាបែកគ្នាមែនឬមិនមែន ហើយក្នុងចំណោមគូរទាំងអស់នោះក៏មានគូររបស់ Tono Phakin ជាមួយតួឯកស្រី Nicha Nattanicha ព្រោះមិនសូវឃើញមានរូបភាពគូរចេញមកអោយឃើញដូចមុន អាចនិយាយបានថាស្ងាត់ស្ងៀមទាំងសងខាង

ប៉ុន្ដែថ្មីៗនេះ Tono-Nicha ចេញមកកំចាត់ពាក្យចរចាមរាមគូរស្នេហ៍តារាបែកបាក់មិនមានខមិនសង្ស័យអ្វីទាំងអស់ ព្រោះនៅក្នុង IG របស់ Tono បានផុសរូបភាពគូរជាមួយ Nicha ជាការកៀកកើយបណ្ដើរគ្នាទៅធ្វើបុណ្យជុំគ្រួសារ បរិយាកាសកក់ក្ដៅនិងគួអោយស្រលាញ់បំផុត

ហ្វេនៗដែលបានឃើញរូបភាពនេះហើយញញឹមប៉ោងថ្ពាល់តាមគ្រប់គ្នាៗ ព្រោះក្រៅពីមិនមែនជាគូរបែកបាក់ស្នេហាហើយ វគ្គនេះក៏ផ្អែមល្ហែមដូចស្ករតាំងម៉ែផងដែរ អះអាងតាមរយៈឃ្លាប្រយោគថា “ពីថ្ងៃនេះតទៅ…..មើលទៅដូចជាមិនសូវស្រួលទេ នៅពេលមានអូនកែវចាំបង្រៀន….អោយចេះចរចារ” សាម៉ីខ្លួនមិនលើសជាតិស្ករដូចអ្នកមើលនោះទេ ហើយអ្នកអត់គូរក៏ជូរចត់ដួងចិត្តមិនស្ទើរដែរ

អត្ថបទដោយ : នីត្តា