Nane Napat បើកចិត្តនិយាយរឿងម្ដាយប្លុក IG ទាញចូលពាក់ព័ទ្ធនិងរឿងស្នេហាជាមួយ Baifern ទៅមុខឬទៅក្រោយ?!​ មានវីដេអូ

ចេញមកបើកចិត្តនិយាយច្បាស់ៗចេញពីមាត់របស់ខ្លួនផ្ទាល់តែម្ដង សម្រាប់តួឯកប្រុសរូបសង្ហា Nine Napat ក្នុងករណីដែលម្ដាយប្លុក IG របស់ខ្លួន​ ហើយគ្រប់គ្នាកមានក្ដីបារម្ភព្រោះមិនដឹងមូលហេតុពិតប្រាកដ ដោយក្នុងនោះក៏មានប្រធានបទមួយដែលត្រូវបានចាប់អារម្មណ៍ខ្លាំងគឺរឿងស្នេហាជាមួយ Baifern Pimchanok ព្រោះមិត្តស្រីក៏ត្រូវបានម្ដាយខ្លួនប្លុកចោលដូចគ្នា

នៅពេលថ្មីៗនេះ Nine ក៏បាននិយាយចំពោះមុខមហាជនក្នុងកម្មវិធី  EXCLUSIVE TALK WITH NINE NAPHAT @CENTRAL PINKLAO ថា “តាមពិតទៅ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ទៅហើយ អ្នកម៉ាក់គាត់មើលថែខ្ញុំមករហូតទាំងរឿងផ្ទាល់ខ្លួនទាំងរឿងការងារធ្វើជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ខ្ញុំមករហូត អ្នកម៉ាក់របស់ខ្ញុំគាត់ពូកែណាស់ ធ្វើការដើម្បីខ្ញុំមករហូត”

“ប៉ុន្ដែក្នុងកំឡុងពេលនេះ ព្រោះតែអាយុរបស់គាត់ គាត់ស្មុកស្មាញគិតច្រើនជារឿងធម្មតា ហើយមួយរយៈក្រោយមកនេះទាំងខ្ញុំនិងម៉ាក់គិតចង់បានអ្នកមកមើលថែ ដើម្បីអោយអ្នកម៉ាក់គាត់សប្បាយចិត្តជាងមុន បានសម្រាកច្រើនជាងមុន គឺបងអ្នកគ្រប់គ្រងម្នាក់នេះឯង ក្រោយៗមកគាត់មានរឿងស្មុកស្មាញនិងការងារ ហើយខ្ញុំក៏យល់ពីគាត់មករហូតដូចគ្នា តែងតែមានរឿងតិចតូចៗ ប៉ុន្ដែពេលនេះក៏សប្បាយចិត្តជាងមុន ស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យរួចរាល់ហើយបាទ”

អត្ថបទដោយ : នីត្តា