ដេកអោបឋានៈលីវអស់រយៈធំ សម្រាប់តួឯកស្រីម៉ឺនលាន Bella Ranee ដែលងាកមកប្រើពេលវេលាជាមួយគ្រួសារច្រើនជាងមុន ហើយនៅពេលថ្មីៗនេះសាម៉ីខ្លួនទើបតែបណ្ដើរអ្នកម៉ាក់ទៅដើរលេងនៅប្រទេសបារាំងជាលើកដំបូង ស្នាក់នៅទៅនោះដល់ទៅ 10 ថ្ងៃ ជាពិសេសសាម៉ីខ្លួនបានទទួលការអញ្ជើញពីម៉ាកល្បីក្នុងការចូលរួមទស្សនាការបង្ហាញហ្វេសិន នៅពេលបានជួបជាមួយ Bella ទើបអ្នកការសែនសុំសួរពីឋានៈបេះដូងខ្លះៗ ថាព្រមបើកចិត្តសារជាថ្មីហើយឬនៅ?
ដោយខាងសាម៉ីខ្លួនបានតបថា “ស្នេហាខណៈពេលនេះគឺគ្មាននរណានោះទេសូម្បីតែស្រមោលក៏គ្មានដែរ ដោយមុននេះខ្ញុំថតរឿងរឿងភាគ ធ្វើការច្រើន មិនមានពេលវេលាពិតមែន តែពេលនេះរឿងបានថតចប់រួចរាលហើយ មិត្តភ័ក្ដក៏អត់មានណែនាំអ្នកណាអោយទៀត តាមពិតទៅបើកចិត្តរួចរាល់ហើយ ពេលនេះមានពេលហើយ ត្រៀមខ្លួនរួចហើយ ចាំតែម៉្យាងយ៉ាងទេគឺពេលវេលាល្អមកដល់”
“ចំណែកឯរឿងនាំអ្នកម៉ាក់ទៅដើរលេងនៅប្រទេសបារាំង ខ្ញុំមិនធ្លាប់ទៅប្រទេសបារាំងពីមុនមកទេ ធ្លាប់ទៅតែជិតៗនិង ក៏ល្អ ស្រស់ស្អាត ទៅចូលរួមកម្មវិធី Fendi ផងដែរ ទៅចាំពេលរដូវក្ដៅដូច្នេះហើយទើបក្រយប់បន្ទិច ទើបបានដើរលេងច្រើនតែម្ដង សប្បាយរីករាយខ្លាំងណាស់ អោយតែបានទៅដើរលេងគឺអូខេហើយ សម្រាប់អ្នកម៉ាក់ដើរលេងលើកនេះប្រហែលជា 10ថ្ងៃ ផ្លាស់ប្ដូរទីក្រុងស្ទើរតែរាល់ថ្ងៃ ប៉ុន្ដែម៉ាក់គាត់សប្បាយចិត្តនិងចូលចិត្តខ្លាំងណាស់”
អត្ថបទដោយ : នីត្តា