Chompoo មិនដឹងថានរណាជាប្រុសក្មេងថ្មី Aff បង្អាប់មិនដាច់ពីមាត់វីដេអូស្វាមីដោះអាវលេងទឹកជាមួយកូន! មានវីដេអូ
អាចនិយាយបានថាកំពុងទទួលបានការចាប់អារម្មណ៍និងតាមដានស្នេហាថ្មីពីសំណាក់មហាជនជាខ្លាំង សម្រាប់តារាសម្ដែងស្រីកូនមួយ Aff Thaksorn ជាបុរសថ្មីជានរណា បន្ទាប់ពីក្រុមពិធីករ Chompoo Araya និង Num Kanchai ព្រួតគ្នាបង្អាប់ក្នុងកម្មវិធី ធ្វើអោយសាម៉ីខ្លួនអៀនមុខក្រហម រហូតមកដល់ពេលថ្មីៗនេះបានជួបជាមួយ Chompoo ទើបសុំចាប់ម៉ៃសួររឿងនេះកុំអោយសង្ស័យយូរ
ដោយ Chompoo ប្រាប់ថា “សម្រាប់ខ្លួនឯងផ្ទាល់គិតថាស្រេចអោយគាត់ទៅព្រោះធំៗអស់ហើយ មិនបាននិយាយអ្វីនោះទេ គ្រាន់តែបង្អាប់នាងនៅក្នុងកម្មវិធីធម្មតាៗ ទុកជាការកំសាន្ដ មិនបានគិតថាមានឬមិនមានព្រោះមិនបានសួរ តែតាមដែលដឹងមកម៉ាក់ៗគាត់ស្រលាញ់ខ្លួនឯងនិងអូន Pimai ខ្លាំងណាស់ ម៉ាក់ៗគាត់ធ្វើអ្វីក៏ល្អទាំងអស់ គាត់មិនដែលភ្លាត់មាត់ម្ដងណានោះទេ បើសួរថាចង់អោយគាត់មានអត់ គិតថាយ៉ាងម៉េចក៏បានដែរអោយតែគាត់មានក្ដីសុខទៅបានហើយ ព្រោះគាត់ជាមនុស្សល្អណាស់ ចិតល្អ តែបើមានហើយធ្វើអោយឈឺក្បាលចឹងមិនបាច់យកក៏បានដែរ ព្រោះវ័យនេះហើយដឹងច្បាស់ថាបែបណាល្អ បែបណាធ្វើអោយឈឺក្បាល ស្ថិតនៅលើគាត់ តែខ្ញុំៗមិនដឹងថាកំលោះម្នាក់នោះជានរណាទេ
អគុណសម្រាប់អ្នកដែលសរសើរឈុតស្លៀកទៅចូលរួមកម្មវិធីមង្គលការ លើកនេះយើងដឹងថាត្រូវដើរផ្លូវណា ក្រុមការងារយើងក៏យល់ចិត្តគ្នាទៀត ធ្វើអីក៏លឿនទាន់ចិត្ត បើសួរថាធ្វើការងារផ្ទះអត់ វាក៏មានខ្លះដែរ ប៉ុន្ដែតាមពិតទៅ ដឹងច្បាស់ពេលទៅដល់កន្លែងការងារ តែក៏មិនស្មុកស្មាញអ្វីដែរ ព្រោះរឿងហ្វេសិនក៏សុំាទៅហើយ ចំណែកឯអ្នកសរសើរថាប្រធានបទល្អ គឺយើងត្រូវតែដឹងថាសម័យនេះវាយ៉ាងម៉េច ត្រូវធ្វើប្រធានបទអ្វី ឬកពារសកម្មភាពយ៉ាងម៉េចល្អ ជាពិសេសមិនត្រូវបានគេរិះគន់ពេលទៅចូលរួមកម្មវិធីហ្វេសិន អាចជាមានខ្លះដែរពេលចប់កម្មវិធី តែក៏ព្រមទទួលថាមិនបានត្រៀមអ្វីទៅច្រើនទេ
សម្រាប់រឿង Knot Wisarut ដោះអាវចុះលេងទឹកជាមួយកូនៗខ្លួនជាអ្នកថតអោយខ្លួនឯង ពេលថតមិនគិតថាវ៉ាវនោះទេព្រោះខ្លួនឃើញរាល់ថ្ងៃទៅហើយ ប្ដីប្រពន្ធហើយ ហើយគាត់ក៏ស្លៀកខោតើ មិនបានពិនិត្យមើលមុនទេ ព្រោះមើលរាល់ថ្ងៃស្រាប់ទៅហើយ សើចៗ មិនហួងហែងទេយូរៗម្ដងចឹងនោះ”
អត្ថបទដោយ : នីត្តា