ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះចំណងស្នេហារវាងតារាសម្ដែងថៃលោក Peach Pachara និងកញ្ញា Patricia Good បានដើរដល់ផ្លូវបំបែបហើយ ក្នុងនោះលោក Peach ក៏ធ្លាប់បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតដែរថា លោកពិតជាឈឺចិត្តខ្លាំងណាស់ក្រោយពេលបែបបាក់ស្នេហាមួយនេះ។
យ៉ាងណាមិញក្រោយពេលចែកផ្លូវគ្នាហើយមួយរយៈ ស្រាប់តែកាលពីពេលថ្មីៗនេះ លោក Peach បានបង្ហើបថាពេលនេះលោកបានស្រក់ទម្ងន់អស់ ១០គីឡូហើយ ត្រឹមតែ១ខែប៉ុនណោះ ហើយនេះមិនមែនមកពីលោកពិបាកចិត្តអ្វីនោះដែរផ្ទុយមកវិញគឺលោកបានធ្វើការហាត់ប្រាណដើម្បីសុខភាព។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន ពិតជារំភើបចិត្តខ្លាំងណាស់ ដែលឃើញលោក Peach កាន់តែរឹងមាំឡើង ទោះបីទើបបែកពីមិត្តស្រី មិនត្រឹមតែប៉ុនណោះលោក ថែមទាំងធ្វើលំហាត់ប្រាណដើម្បីសុខភាព និងធ្វើឲ្យរូបរាងកាន់តែសង្ហាឡើងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី