Toey Jarinporn ទៅបោះតង់ក្នុងព្រៃយ៉ាងសប្បាយរីករាយសំខាន់មិត្តរួមដំណើរដូចប្រហែលៗមុខ សង្ស័យតែជាតិស្ករឡើងពេញព្រៃហើយ! មានវីដេអូ

អោយតែមានពេលវេលាទំនេរពីការងារភ្លាម ក៏ប្រមូលខោអាវដាក់កាបូបដើរលេងភ្លេត សម្រាប់តារាសម្ដែងស្រីរាងល្អិតយ៉ាង Toey Jarinporn 

ដោយសាម៉ីខ្លួនបានប្រើ IG ផ្ទាល់ខ្លួនឈ្មោះ  @toeyjarinporn បង្អួតរូបភាពនិងវីដេអូដ៏មានក្ដីសុខ បន្ទាប់ពីមានឱកាសធ្វើដំណើរកំសាន្ដបែបផ្ទាល់ខ្លួន….ដើម្បីបន្ថែមភាពស្រស់ស្រាយជាមួយធម្មជាតិនិងបរិយាកាសដ៏បរិសុទ្ធ ព្រមទាំងបានរៀបរាបពីបរិយាកាសថា

After Footer (Active) - damrei Mr1 Zone2

“Treking ថ្ងៃដំបូងចង់ដាច់ខ្យល់ ដើរតាំងពី 26,5 គីឡូ ចង់របូតជើងអស់ហើយ សំខាន់ភ្លៀងធ្លាក់ទៀត ប៉ុន្ដែមិត្តរួមដំណើរ ផ្កាហើយនិងធម្មជាតិអមសងខាងផ្លូវជួយផ្ដល់កំលាំងចិត្តអោយដើរទៅមុខទៀត”

ប៉ុន្ដែរឿងនេះក្រៅពីទេសភាពត្រជាក់ត្រជុំ ត្រជាក់ភ្នែកត្រជាក់ចិត្តនាំមកនូវភាពស្រស់ស្រាយហើយ នៅមានរឿងផ្សេងទៀតតែត្រូវចាប់អារម្មណ៍នោះគឺ មិត្តរួមដំណើរ Jeto-Paniti ម្ចាស់ចិត្តរូបសង្ហា ថ្វីត្បិតតែមិនទាន់មានរូបគូរផ្ញើរហ្វេនៗប៉ុន្ដែបើមើលតាមប្រយោគសាររបស់ខាងស្រីសរសេរក៏អាចដឹងបានថាផ្អែមល្ហែមប៉ុណ្ណាដែរ

អត្ថបទដោយ : នីត្តា