James Mar សារភាពត្រង់ៗថាលង់និង Pie 100% ជាពិសេសពេលជួបនិងអនាគតឪពុកក្មេកម្ដាយក្មេកបេះដូងលោត……! មានវីដេអូ

ទើបតែបញ្ចាប់កម្មវិធីខួបកំណើតថ្មីៗសម្រាប់តារាប្រុសរូបសង្ហាលោក James Mar ហើយឆ្នាំនេះកាន់តែពិសេសជាងរាល់ឆ្នាំព្រោះមានម្ចាស់ចិត្តយ៉ាង Pie Rinrada នៅក្បែរកាយ រហូតដល់ថ្នាក់គ្រប់គ្នាបង្អាប់ថាជាគូរវង្វេងស្នេហ៍មួយគូទៀត ជាក់ស្ដែងខាង James បានទៅចូលរួមកម្មវិធី  SIRIRAJ H SOLUTIONS  បានផ្ដល់បទសម្ភាសន៍ខ្លះទាក់ទងនិងរឿងឋានៈបេះដូងថា

“ឆ្នាំនេះ 30 ហើយបាទ ល្អខ្លាំងណាស់ហើយក៏ចូលចិត្តខ្លាំងណាស់ដែរ ព្រោះបានមើលទៅក្រោយកាលពី 10ឆ្នាំមុនឃើញថាយើងបានធ្វើរឿងល្អៗជាច្រើន យើងអាចធ្វើបានតាមគោលដៅស្ទើរតែគ្រប់ទាំងអស់ នៅមានខ្លះដែលមិនទាន់ជោគជ័យ ប៉ុន្ដែយើងបានចាប់ផ្ដើមធ្វើវាបណ្ដើរៗហើយ “

“ខួបកំណើតឆ្នាំនំខេកផ្អែមខុសពីឆ្នាំមុនៗ ហើយក៏គួអោយស្រលាញ់ជាងមុនដែរ គាត់ក៏មកចូលរួម surprise ពាក់កណ្ដាលយប់ មកជាមួយបងអា អ្នកចាត់ការផ្ទាល់ខ្លួន ហើយនៅមានច្រើននាក់ទៀត រួមជាមួយគ្រួសាររបស់ខ្ញុំផងដែរ មិនដែលមានសកម្មភាពបែបនេះពីមុនមកទេ ធ្លាប់តែបានឃើញ ដល់ពេលមកជួបខ្លួនឯងផ្ទាល់បែបនេះ យល់ថាពិតជាល្អខ្លាំងណាស់ ព្រោះមានអ្នកនៅក្នុងជីវិតយើង អ្នកម៉ាក់លោកប៉ា បងៗដែលធ្វើការជាមួយគ្នា បងអា និងអូន គឺគ្រប់គ្នានៅជុំគ្នាក្នុងពេលតែមួយ ពិតជាពិសេសណាស់សម្រាប់អាយុ 30 ឆ្នាំរបស់ខ្ញុំ”

“ក៏លង់និងគាត់ខ្លាំងណាស់ ទាំងអារម្មណ៍ទាំងការយល់ឃើញគ្រប់ទាំងអស់គឺទៅលើគាត់ 100ភាគ កន្លងមកខ្ញុំក៏ស្មោះត្រង់ជាមួយនិងអារម្មណ៍របស់ខ្លួនឯង បើខ្ញុំមានអារម្មណ៍បែបណាខ្ញុំក៏បង្ហាញបែបនិង បើមែនគឺមែន បើមិនមែនគឺមិនមែន មានគឺមាន អត់គឺអត់ នៅពេលល្អមកដល់យើងត្រូវតែនៅជាមួយវាយ៉ាងពេញទំហឹង មើលថែគាត់អោយពេញទំហឹង មើលថែរក្សាគ្រប់យ៉ាងដែលយើងមានអោយអត់ពីចិត្ត ព្រោះវាជារបស់ដែលស្រស់ស្អាតខ្លាំងណាស់សម្រាប់ខ្ញុំហើយក៏មានតម្លៃខ្លាំងណាស់ដែរសម្រាប់ខ្ញុំ……..”

អត្ថបទដោយ : នីត្តា