មិនសរសើរមិនបាន! Miss Earth កម្ពុជា ថោង ម៉ាឡា បង្ហាញក្បាច់គុនល្បុក្កតោខ្មែរនៅលើឆាកអន្តរជាតិ!(មានវីដេអូ)

ជាការពិតណាស់ ពេលនេះកញ្ញា ថោង ម៉ាឡា ​បានតំណាងឲ្យ Miss Earth កម្ពុជា ទៅប្រកួតនៅក្រៅប្រទេស ដែលក្នុងនោះក៏បានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រនិងមហាជននៅក្នុងប្រទេសកម្ពុជាយើងជាច្រើនផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ វគ្គប្រកួតសម្ថភាព Talent Competition ក៏បានមកដល់ ដោយក្នុងនោះ Miss Earth កម្ពុជា​យើងបានជ្រើសរើសយកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ទៅបង្ហាញដល់ពិភពលោកបានដឹង និងស្គាល់ ធ្វើឲ្យប្រជាជនខ្មែរយើងរំភើបចិត្តខ្លាំងណាស់។

លើសពីនេះទៅទៀត គ្រប់គ្នាបានឃើញការបញ្ចេញសមត្ថភាពរបស់កញ្ញា ម៉ាឡា ពិតជារស់រវើកខ្លាំងណាស់ ពិសេសឃើញថានាងពិតជាខិតខំព្យាយាមខ្លាំងណាស់ ទោះបីជាការបង្ហាញក្បាច់គុនបុរាណមួួយនេះមានការលំបាកបន្ដិចក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី