ដឹងហើយថាបាត់ទៅណា តួឯកប្រុស James Jirayu បួសជាសង្ឃដើរផ្លូវព្រះធម៌(មានវីដេអូ)

ខានឃើញមុខតួឯកប្រុស James Jirayu មួយរយះពេលនេះដឹងហើយថារូបលោកនៅឯណា! ដោយតារាសម្ដែងប្រុសកំពុងមានកេរ្ដិ៍ឈ្មោះល្បីក្នុងវិស័យការសម្ដែងរឿងភាគថៃលោក James Jirayu បានសម្រេចចិត្តដើរផ្លូវព្រោះធម៌ សាងផ្នួសបួសជាសង្ឃហើយ។ មានអ្នកឃើញរូបលោកចេញបិណ្ឌបាត្រនិងបានដាក់បាត្រថ្វាយដល់ព្រះសង្ឃ James Jirayu ផងដែរ។

ការពិតទៅរឿងបួសនេះរូបលោកបានតាំងចិត្តធ្វើមកជាច្រើនឆ្នាំដែរហើយ តែមិនទាន់មានឱកាសព្រោះកាងារមម៉ាញឹកពេញនិងចំពេលដែលរូបលោកកំពុងមានប្រជាប្រិយភាពខ្លាំងផងដែរ។ ពេលនេះក្ដីប្រាថ្នាបួសសងគុណឪពុកបួសសងគុណម្ដាយរបស់លោកក៏បានសម្រេច ព្រះសង្ឃ James Jirayu បានបួសហើយ និងស្នាក់នៅវត្ដជាមួយព្រះសង្ឃ Boy Pakorn ដែលបានបួសមុននេះផងដែរ។​ រយះពេលនៃការបួសរបស់លោកយូរប៉ុណ្ណានោះលោកមិនបានប្រាប់ទេ តែពេលនេះកំពុងសិក្សានិងជ្រោតជ្រាបពីព្រះធម៌វិន័យក្នុងសាសនាឲបានកាន់តែច្រើនឡើង។ សាច់ញាត្ដិនិងក្រុមគ្រួសាររបស់លោក James Jirayu បានមកចូលរួមធ្វើបុណ្យនិងអនុមោទនាបុណ្យជាមួយលោកផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ