ល្បីពេកអញ្ចឹងហើយ! Aum Patchrapa ចេញមកប្រកាសអាសន្នទាំងយប់ព្រោះត្រូវបានជនខិលខូចបោក…….បើធ្វើអាជីវកម្មមែននិងចេញមកប្រកាសខ្លួនឯងហើយ! មានវីដេអូ

កន្លងមកនេះមានអ្នកត្រូវចាញ់បោកជនបោកប្រាស់ច្រើនណាស់ ជាពិសេសអ្នកសិល្បៈដែលត្រូវគេយកឈ្មោះទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ រហូតមកដល់នេះក៏មានឈ្មោះតារាល្បីប្រចាំប្រទេសថៃយ៉ាង Aum Patchrapa ម្នាក់ទៀតដែលត្រូវបានគេយកឈ្មោះទៅប្រើក្នុងផ្លូវមិនល្អ ដោយការយកទៅអះអាងអោយបណ្ដារជនចុះទន់រកស៊ីជាមួយ រហូតដល់សាម៉ីខ្លួនចេញមកផុសសារនៅក្នុង IG ជាប្រញាប់ថា

“ថ្ងៃទើបតែបានដឹងពត៌មានថា មានអ្នកយកឈ្មោះទៅអះអាងថានិងមាន Aum ទៅចូលរួមចុះទន់រកស៊ីជាមួយដែរ ហើយមានការអូសទាញអោយយកលុយមកចូលរួមជាមួយ!!! សូមជំរាបប្រាប់ថានេះមិនមែនជាការពិតទេ កុំជឿអោយសោះ អ្នកអាចជាបាត់លុយណាចា!! (ប្រសិនបើខ្ញុំធ្វើអាជីវកម្មមែន ខ្ញុំនិងចេញមកប្រកាសដោយខ្លួនឯងផ្ទាល់)”

After Footer (Active) - damrei Mr1 Zone2

សម្រាប់ហ្វេនៗឬបណ្ដារជនទូរទៅ ដែលធ្លាប់បានឃើញការឃោសនាឬបបួលអោយមកបណ្ដាក់ទន់ជាមួយ ដោយប្រើឈ្មោះតារាៗឬអ្នកដែលមានក្ដេរិ៍ឈ្មោះ គួតែពិនិត្យពិចារណាអោយបានល្អិតល្អន់ជាមុនសិនណាចា

អត្ថបទដោយ : នីត្តា