ទាំងស្អាតទាំងពូកែ Grace Kanklao ប្រែកាយតុបតែងខ្លួនជាតុក្កតា Barbie ដូចគ្មានទាស់តែអ្វីដែលសំខាន់កាយវិកាយអេមហួស! មានវីដេអូ
តារាសម្ដែងស្រីអារម្មណ៍ល្ងគ្រងតំណែងជាតារាចម្រៀងម្នាក់ទៀតក្នុងវិស័យសិល្បៈ Grace Kanklao អាចនិយាយបានថាក្រៅពីសម្រស់និងសមត្ថភាពទាំងច្រៀងនិងរាំហើយ នាងនៅពូកែខាងបង្កើតស្នាមញញឹមនិងសម្លេងសើចដល់ហ្វេនៗផងដែរ និយាយបានថាជាតារាសម្ដែងអាជីពនិងជាសំណព្វចិត្តរបស់ហ្វេនៗជាច្រើននៅលើបណ្ដាញសង្គម
ជាក់ស្ដែង Grace Kanklao បានផ្លាស់ប្ដូររូបរាងដោយតុបតែងខ្លួនជាតុក្កតា Barbie ក្នុងកម្មវិធីមួយ សូមជម្រាប់ថានាងលែងម៉ាអស់ដៃតែម្ដង មិនអោយហ្វេនៗនាងខកចិត្តនោះទេ តាំងពីចុងជើងដល់ចុងសក់ដូចគ្មានទាស់ហើយក៏ស្រស់ស្អាតបំផុតដែរ
គ្រប់គ្នាដែលបានឃើញនាងក្នុងស្ទាយនេះហើយមិនអាចអូសរំលងបានទេ ចុចឡាយអោយនាងភ្លាមៗនិងច្រើនកុះករតែម្ដង
អត្ថបទដោយ : នីត្តា