កំពុងមានស្នេហាផ្អែមល្ហែមជាមួយបុរស Ploy Chermarn ត្រូវសង្សាស្រីៗមុនថាក្បត់មុនបែក…

រឿងនេះអ្នកណានិយាយពិតអ្នកណានិយាយកុហក់​! តួឯកស្រីជើងចាស់ក្នុងរឿងភាគថៃនាង Ploy Chermarn សុំឲអ្នកគាំទ្រស្ដាប់ការបកស្រាយពីនាងសិន​ កុំទាន់ជឿតែម្ខាងៗ ក្រោយពីតារាស្រីមួយរូបដែលល្បីថាជាអតីតសង្សារនាងពិតនិយាយពីរឿងធ្លាប់ត្រូវគេក្បត់ចិត្តនិងឈឺចាប់បំផុត។

ដោយតួឯកស្រី Ploy Chermarn ពេលនេះកំពុងមានស្នេហាយ៉ាងផ្អែមល្ហែមល្អូកល្អឺនជាមួយនិងតារាចម្រៀងប្រុសលោក​ Tong Twopee ស្រលាញ់គ្នាបើកចំហរនិងបង្ហោះរូបដើរលេងជាមួយគ្នាជាញឹកញាប់។ ស្រាប់តែថ្មីៗនេះ Claudine ដែលល្បីថាជាអតីតស្នេហាស្រីនឹងស្រីជាមួយ Ploy Chermarn ចេញមុខមកឲការសម្ភាសន៍ក្នុងកម្មវិធីមួយនឹងនិយាយពីអតីតស្នេហារបស់នាង។ រូបនាងបានឲដឹងថារឿងដែលធ្វើឲនាងឈឺចាប់បំផុតនោះគឺការក្បត់ចិត្ត ដោយមិនបានបញ្ចេញឈ្មោះថាសង្សារនាងរូបនាងដែលបានក្បត់ចិត្តនាងនោះទេ។ ដូចដឹងខ្លួនមុន ក្រោយពីការសម្ភាសន៍នេះចេញផ្សាយមិនយូរប៉ុន្មាន ស្រាប់តែតារាស្រី Ploy Chermarn បង្ហោះសារក្នុងIGរបស់ខ្លួនភ្លាមថា កុំអាលជឿតែម្ខាងចាំស្ដាប់នាងបកស្រាយសិន។ ធ្វើឲរឿងនេះកាន់តែទទួលបានការចាប់អាម្មណ៍ពីមហាជន ដោយដាក់ជាសំនួរថាឬមួយតារាស្រី Ploy ទទួលស្គាល់ថា អ្នកដែល Claudine និយាយដល់នោះគឺជារូបនាង? មានអ្នកខ្លះសួរវិញថាទាំងគូធ្លាប់ជាសង្សារស្រីៗនឹងគ្នាមែនឬ?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ