ទើបតែចាប់អារម្មណ៍! ឃើញ Nadech និង Yaya ផ្អែមល្ហែមរាល់ថ្ងៃ តែរឿងនេះលាក់ជិតឈឹងតែម្ដង!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍រវាងតារាសម្ដែងថៃល្បីឈ្មោះលោក Nadech និងកញ្ញា Yaya កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែននឹងអ្នកទាំងពីរខ្លាំងណាស់។

យ៉ាងណាមិញថ្វីត្បិតតែអ្នកគាំទ្រគ្រប់គ្នាបានឃើញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីររាល់ថ្ងៃក៏ពិតមែន តែកន្លងមកគ្រប់គ្នាក៏ចម្លែកចិត្តដែរ គឺពុំដែលឃើញគូស្នេហ៍មួយគូនេះ ធ្វើខួបស្នេហា (Anniversary​) ជាមួយនិងគ្នាទាល់តែសោះ ជាហេតុធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាពុំដឹងថាអ្នកទាំងពីរទាក់ទងគ្នារយៈពេលប៉ុន្មានឆ្នាំហើយនោះទេ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Yaya បានចូលរួមកម្មវិធីមួយ និងបានឆ្លើយតបទៅអ្នកគាំទ្រអំពីចម្ងល់នេះថា «នេះ​គឺជា​រឿង​មួយ​ដែល​ពួក​យើង​ទុកជា​អាថ៌កំបាំង​តែ​ពីរ​នាក់» ហើយក្នុងនោះថ្វីត្បិតតែ Yaya បានបង្ហើបពីថ្ងៃខែឆ្នាំទាក់ទងគ្នាក៏ពិតមែន តែនាងបាននិយាយថា នាងមានស្គាល់គ្នាជាមួយលោក Nadech រយៈពេលជិត១០ឆ្នាំហើយ៕

អត្ថបទដោយ៖សុីវលី