Anne Thongprasom ហត់នឿយក្នុងការស្វែងរករបស់ដែលបាត់អស់ 20 លាន ចាប់ពីពេលនេះទៅកុំសង្ឃឹមថាលួចបានទៀតព្រោះតែ……..!​ មានវីដេអូ

បន្ទាប់ពីករណី Anne Thongprasom ត្រូវបានចោរចូលផ្ទះហើយបានបាត់បង់របស់ទ្រព្យអស់ 20 លានបាត ហើយចោរដែលលួចនោះគឺជាមនុស្សក្បែរកាយ ធ្វើអោយសាម៉ីខ្លួនគាំងនិយាយមិនចេញហើយក៏មិននឹកស្មានថាហ៊ានដល់ថ្នាក់នេះ ខណៈពេលនេះក៏កំពុងតែតាមរករបស់ដែលបានបាត់នោះ

នៅពេលថ្មីៗនេះ (21 កក្កដា 2023) Anne បានចេញមកនិយាយពីដំណើរការនៃការតាមរកនេះថា “ពេលនេះជាដំណាក់កាលចុងក្រោយហើយ តិចទៀតនិងបានលឺដំណឹងបន្ថែមទៀតចំពោះករណីនេះ  ទិសដៅត្រូវតែប្រយុទ្ធ បន្ទិចទៀតនិយាយគ្នារឿងផ្សេងៗខ្ញុំទៅចាត់ការបានរបស់ខ្លះមកជិតអស់ហើយចា ធ្វើទៅតាមវិធីផ្សេងៗ ប្រសិនបើរបស់ខ្លះត្រូវទិញដោយខ្លួនឯងសារជាថ្មី ព័ត៌មានលម្អិតនេះមិនអាចនិយាយអ្វីបានទេឥឡូវនេះ បើបេសកម្មនេះបានសម្រេចខ្ញុំនិងមកប្រាប់អ្នកទាំងអស់គ្នា វាអាចនិយាយមានប្រយោជន៍ដល់អ្នកទាំងអស់គ្នា ហើយនេះក៏ជាអ្វីដែលខ្ញុំចង់ធ្វើ

Anne ចង់ប្រាប់ថាការតាមរករបស់ដែលបាត់នេះវាហត់ខ្លាំងណាស់ វេទនាណាស់ប៉ុន្ដែយើងត្រូវតែស៊ូ ខ្ញុំតស៊ូដោយខ្លួនឯង ហើយក៏មានអ្នកធំចាស់ទុំជួយផ្ដល់យោបល់ដល់ខ្ញុំបើមិនអញ្ចឹងទេខ្ញុំទៅមុខមិនរួចទេ ខ្ញុំគិតខ្លួនឯងមិនបានទេ ពេលនេះខ្ញុំក៏ល្អប្រសើរជាងមុន មានពេលខ្លះងងឹតឈឹង ងងឹតពិតមែន សំដៅដល់ការគិត គឺគាំងនៅមួយកន្លែងចង់រកនឹកអ្វីក៏មិនចេញដែរ​ ប៉ុន្ដែពេលនេះក៏លែងអីហើយ របស់ក៏យកមកបានវិញ មួយនេះជាដុំដំបូង……ហើយចាប់ពីថ្ងៃនេះទៅគឺមានតែរបស់ក្លែងក្លាយតែប៉ុណ្ណោះចា តែបើសួរថាតើត្រូវក្លែងក្លាយយ៉ាងម៉េចដើម្បីអោយមើលទៅថ្លៃថ្នូរស៊ីវិល័យ រឿនេះគឺអាស្រ័យលើអ្នកជ្រើសរើសទេចា”

អត្ថបទដោយ : នីត្តា