កប់! ទីបំផុត វីឡាតម្លៃ៧៣ម៉ឺនដុល្លារ របស់ បេនី យ៉ាំង សង់រួចរាល់ហើយស្អាតខ្លាំងណាស់!

ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយ ទាក់ទងនឹងផ្ទះវីឡារបស់អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា លី សុគន្ធារី ហៅ បេនី យ៉ាំង ដែលនាងតែងតែបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួន។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យឲ្យមហាជនភ្ញាក់ផ្អើល គឺផ្ទះវីឡាមួយនេះ មានតម្លៃរហូតដល់ ៧៣ម៉ឺនដុល្លារ ហើយពេលនេះផងដែរ ផ្ទះវីឡានោះក៏បានសាងសង់រួចរាល់ហើយផងដែរ មើលទៅពិតជាធំនិងស្រស់ស្អាតកប់ខ្លាំងណាស់ នរណាឃើញក៏លាន់មាត់ថាកប់គ្រប់គ្នាដែរ។

លើសពីនេះទៅទៀត មហាជនជាច្រើនក៏បានសរសើរដ៏ការខិតខំប្រឹងប្រែងរកសីុរបស់អតីតតារាស្រីរូបនេះ រហូតសម្រេចបំណងប្រាថ្នាដ៏ធំធេងរបស់ខ្លួនបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី