តួឯកស្រី Janie លើកមុនប្រកែកតារាលែងប្ដីមិនមែនជានាង ពេលនេះសារភាពមានបញ្ហាឈ្លោះគ្នាញឹក…

តួឯកស្រីជើងចាស់ក្នុងវិស័យការសម្ដែងរឿងភាគថៃនាង​Janie Tienphosuwan ថ្ងៃមុនទើបតែប្រកែកច្បាស់ៗ ថានាងមិនមែនតារាស្រីលែងប្ដីរើឥវ៉ាន់ចេញពីផ្ទះដូចសារពត៌មានចុះផ្សាយនោះទេ ពេលនេះចេញមកទទួលស្គាល់ថាផ្ទះនាងមានបញ្ហាពិតមែន។

កាលពីថ្មីៗមុននេះមានការចុះផ្សាយថាក្នុងសិល្បៈថៃមានតារាស្រីជើងចាស់ លែងលះស្វាមីរើចេញពីផ្ទះ ហើយគេសង្ស័យថាជាតារាស្រីដែលបានប្ដីក្មេងនាង Janie Tienphosuwan។ តែក្រោយពីឃើញពត៌មាននេះភ្លាម Janie ចេញមកកែភ្លែត ថាមិនមែនជានាងនោះទេ​ នាងនិងស្វាមីនៅរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ហើយដែលនាងរើឥវ៉ាន់ពីផ្ទះគឺដើម្បីកែលម្អតុបតែងផ្ទះថ្មី ថែមមិនមែនចេញតែនាងនោះទេគឺទៅទាំងក្រុមគ្រួសារតែម្ដង។ ទើបតែនិយាយពីរឿងគ្រួសារបានប៉ុន្មានថ្ងៃ ពេលនេះតួឯកស្រីជើងចាស់ Janie Tienphosuwan​ ក៏មកសារភាពខ្លួនឯងពីរឿងគ្រួសារនាងថា មួយរយះចុងក្រោយនេះមានរឿងឈ្លោះគ្នាជាមួយស្វាមីញឹកមែន គឺមានអារម្មណ៍ថាឃើញមុខប្ដីធុញ ឃើញមុខឈ្លោះគ្នាញឹកមែន។ យ៉ាងណាក៏ដោយក្រុមគ្រួសារនាងនៅតែរស់នៅជាមួយគ្នា ជាក្រុមគ្រួសារតូចមានសមាជិកគ្នា៣នាក់ ប៉ាៗម៉ាក់ៗនិងកូនស្រី។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ