Chompoo ប្រាប់ពីហេតុផលដែលត្រូវបង្រៀនកូនអោយរស់នៅសាមញ្ញអោយលេងដីលេងភក់ព្រោះតែបទពិសោធន៍……! មានវីដេអូ

អាចនិយាយបានថាជាគ្រួសារតារាក្នុងសិល្បៈមួយគ្រួសារទៀតដែលគ្រប់គ្នាលើកអោយក្លាយជាគ្រួសារគម្រូ សម្រាប់តារាស្រីកំពូលហ្វេសិន Chompoo Araya ដែលនាងតែងតែប្រៀនប្រដៅកូនអោយរស់នៅជាប់ដីលេងភក់ មុននេះក៏បាននាំអូន Phayu ទៅជិះទូកសប្បាយៗ

ជាក់ស្ដែងមានឱកាសបានជួបនិងអ្នកម្ដាយជំនាន់ថ្មី Chompoo សាម៉ីខ្លួនបានផ្ដល់បទសម្ភាសន៍មុខមហាជនថា

After Footer (Active) - damrei Mr1 Zone2

“វីដេអូនិងគឺយូរហើយបើគិតទៅជិតមួយខែហើយ ថ្វីត្បិតតែប្រធានបទចំណងជើងខុសគ្នាឆ្ងាយ ចៃដន្យអីមានសាច់ញ្ញាត្ដមកពីប្រទេសក្រៅ ហើយគាត់ចង់មក ICONSIAM ទើបខ្ញុំនាំគាត់ជិះទូកទៅញុំបាយជុំគ្នា តាមភាពជាក់ស្ដែង Phayu គាត់ចូលចិត្តជិះទូកស្រាប់ទៅហើយ ទើបលើកនេះមានឱកាសនាំគាត់ទៅគាត់សប្បាយចិត្តខ្លាំងណាស់ ចំណែកឯ Shayfa គាត់ទៅដើរហាង”

“គ្រប់គ្នាសរសើរខ្ញុំចិញឹមកូនបានល្អ វាបទពិសោធន៍ ខ្ញុំប្រលែងពួកគាត់តែក៏ត្រូវតាមមើល ជឿថាប៉ាម៉ាក់គ្រប់គ្នាបារម្ភពីកូនស្រាប់ហើយ ពេលនេះខ្ញុំក៏បណ្ដោយអោយកូនៗធ្វើអ្វីជាច្រើនយ៉ាង មិនបានបង្ខំអោយគាត់ទៅផ្លូវណាមួយនោះទេ ក្នុងពេលនេះវិស្សមកាលទៀតចឹងអោយគាត់បានធ្វើគ្រប់យ៉ាង កីឡាអោយច្រើនមុខ រាំ តន្រ្ដី ហែលទឹក ប្រដាល់ ភាសាចិន ភាសាអង់គ្លេស លេខ តែខ្វាន់ដូ បាល់ទាត់ អោយធ្វើគ្រប់យ៉ាង”

“ក៏សួរគាត់ថាគាត់ចង់ធ្វើអី តែដោយអាយុគាត់នៅតិចទើបមិនទាន់ដឹងទេថាខ្លួនចង់ធ្វើអី ប៉ុន្ដែខ្ញុំក៏ផ្ដល់ឱកាសអោយគាត់បានសាកល្បងគ្រប់យ៉ាង ដឹងតែម្យ៉ាងថាអ្វីដែលល្អបំផុតគឺឱកាសសម្រាប់ពួកគាត់”

អត្ថបទដោយ : នីត្តា