ជាប់ឈ្មោះកំពូលអ្នកជើងវែងពិតៗរហូតក្លាយទៅជាសញ្ញាសម្គាល់ខ្លួនរួចរាល់ជាការស្រេច សម្រាប់អ្នកគ្រប់គ្រងតារាល្បីឈ្មោះ A Supachai មិនថាបានជួបនរណា ក៏មានវីដេអូដើរបង្អួតជើងគ្នាមកផ្ញើរហ្វេនៗបានឃើញជាប់ជានិច្ច
ហើយនៅពេលថ្មីៗនេះ A Supachai បានមកជួបជាមួយ Aum Patchrapa ប្អូនស្រីជាទីស្រលាញ់ ទើបឆ្លៀតឱកាសដើរជាគូរដើម្បីបង្អួតជើងគ្នាបន្ទិច ព្រមទាំងបានសរសេរឃ្លាថា “នាទីនាំអ្នកចាត់ការចូលសិល្បៈផ្នែកជើងវែងចា @aum_patchrapa”
ហ្វេនៗគ្រាន់តែបានឃើញវីដេអូហើយសើចរឹងពោះ ព្រោះតែ Aum កូរបង A មិនធម្មតាទេ ដំណើរដើរដូចអោយលុយមិនដល់អញ្ចឹង ច្រើនតែអាយុទេ តែគួអោយស្រលាញ់ដូចកូនក្មេងវិទ្យាល័យអញ្ចឹង
អត្ថបទដោយ : នីត្តា