ឬជាតារាស្រី Aum Lukkana ទេដែលលែងលះប្ដី ក្រោយឃើញទាំងគូUnfollowគ្នាហើយ….

ឬមួយជាតារាស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Aum Lukkana ដែលគេកំពុងល្បីថាមានតារាស្រីថៃមួយដួង ស្នេហានិងស្វាមីទៅមុខលែងរួច លែងលះគ្នាហើយរើចេញពីផ្ទះហើយ ចំល្មមពេលនេះ Aum Lukkana កំពុងផុសសេដ ផុសរូបផ្ទាំងខ្មៅ។

ដោយមុននេះមានពត៌មានផ្ទៃក្នុងតារាថៃបានលេចលឺថាក្នុងចង្កោមតារាស្រីថៃ មានតារាស្រីមួយរូបហើយដែលមុននេះធ្លាប់តែឃើញផ្អែមល្ហែមពេលនេះ លែងលះស្វាមីចប់គ្នារើឥវ៉ាន់ចេញពីផ្ទះ។​ ដំបូងឡើយអ្នកដែលគេសង្ស័យថាជាតារាស្រីរូបនោះគឺតួឯកស្រី Janie Tienphosuwan ព្រោះឃើញរើឥវ៉ាន់ចេញពីផ្ទះដែរ តែពេលនេះនាងចេញបកស្រាយហើយថាមិនមែននាងទេ រើចេញនោះព្រោះដើម្បីតុបតែងផ្ទះនាងឲធំជាងនេះ។

After Footer (Active) - damrei Mr1 Zone2

ពេលនេះអ្នកដែលគេសង្ស័យថាជាតារាស្រីទើបលែងស្វាមីនោះគឺតារាស្រី Aum Lukkana ព្រោះមួយរយះពេលចុងក្រោយនេះលែងមានរូបគូស្វីតៗដូចមុន ថែមមានផុសរូបផ្ទាំងខ្មៅរៀបរាប់អារម្មណ៍ថា កន្លែងដែលសុវត្ដិភាពគឺកន្លែងដែលនៅហើយគេឲតម្លៃ កន្លែងដែលនៅហើយមានវត្ដមាន កន្លែងដែលនៅហើយមិនធ្វើឲហត់នឿយថែម កន្លែងដែលនៅហើយរីកចម្រើនទៅមុខបាន។ ហើយកាន់តែច្បាស់ទៀតនោះពេលនេះនាងនិងស្វាមីបានឈប់តាមដាន IG គ្នាហើយ យ៉ាងណាក៏ដោយរឿងនេះពិតឬយ៉ាងណានោះមិនទាន់មានការចេញមកនិយាយពីតារាស្រី Aum Lukkana នៅឡើយទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ