អីយ៉ាស់! តារារ៉េបស្រីនាង Cardi B នឹងចូលរួមសម្ដែងក្នុងរឿង Fast and Furious 9

ប្រិយមិត្តដែលជាអ្នកគាំទ្រខ្សែស្រឡាយរឿង Fast and Furious ច្បាស់ណាស់ថាកំពុងតែទន្ទឹមរង់ចាំ Fast and Furious 9 ដែលវគ្គថ្មីនៃខ្សែភាពយន្ដមួយនេះដែលត្រៀមបង្ហាញខ្លួននាឆ្នាំក្រោយ នៅតាមបណ្ដារោងកុននានាៗ ជុំវិញពិភពលោក។

ក្នុងនោះផងដែរ ខ្សែភាពយន្ដមួយនេះមានការចូលរួមសម្ដែងពីសំណាក់តារាហូលីវូដល្បីៗ ដូចជា Vin Diesel, Michelle Rodrigues, Tyrese Gibson, Jordana Brewster, Ludacris, Nathalie Emmannuel, Helen Mirren, Chrilze Theron ប៉ុន្ដែអ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺ តារាចម្រៀងរ៉េបដ៏ល្បីនាង Cardi B ក៏នឹងត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្ដដ៏ល្បីនេះដែរ។

វត្តមានរបស់តារាស្រីរូបនេះត្រូវបានបង្ហាញក្នុងវីដេអូរបស់តារាសម្ដែងលោក Vin Diesel ដែលបានភ្ជាប់នូវពាក្យពេចន៍ដូចខាងក្រោម «ថ្ងៃទី ៨៦ នៃការថតរឿង Fast 9 ពួកយើងទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងជាខ្លាំងសំរាប់ខ្សែភាពយន្ដមួយនេះ»។ ក្រោយមកតារាស្រីនាង Cardi B ក៏បានបន្ថែមថា ខ្ញុំមិនមែនជាតួអង្គសំខាន់អ្វីនោះទេ ប៉ុន្ដែរឿងនេះពិតជាល្អខ្លាំងណាស់៕

 

View this post on Instagram

 

Last day in the UK! Pa mi Gente… #Fast92020 #Fatherhood

A post shared by Vin Diesel (@vindiesel) on

អត្ថបទដោយ៖ ស្រីពេជ្រ