តារាថៃដែលដូចតុក្កតាគ្មានអ្នកណាជាងKwan Usamaneeទេ?ពេលនេះសាមីខ្លួនតែងឲមើល….

ពូកែថានាងដូចBarbie ណាស់ពេលនេះតុបតែងឲមើលតែម្ដងដូចខ្លាំងប៉ុណ្ណាដែរ? តួឯកស្រី Kwan Usamanee ផាត់មុខធ្វើសក់តុបតែងកាយពីចុងសក់ដល់ចុងជើងប្រែកាយក្លាយជាតុក្កតា Barbie តែងហើយរឹតដូចបេះដាក់ថែមទៀត​ សមពាក្យល្បីមែន។

តួឯកស្រី Kwan Usamanee តាំងពីនាងនៅក្មេងៗទើបចូលសិល្បៈមកម្លេះ តែងបានលឺពាក្យសសើរពីអ្នកគាំទ្រថាមុខខ្ជូតដូចតុក្កតា មុខមាត់ដូចBarbie។ មិនបានទទួលស្គាល់ឬប្រកែកអ្វីនោះទេ តែពេលនេះ​ Kwan មកបង្ហាញហើយថានាងដូចខ្លាំងប៉ុណ្ណា ជាមួយនឹងការប្រែកាយតែងខ្លួនស៊ីជំពូរមួយឈុត ដើម្បីតុបតែងតាម Barbie ដែលគេនិយមនាំគ្នាតែងនៅពេលនេះ។ ជាទូទៅនៅតែផ្ទះសាមញ្ញៗមានអ្នកសសើរថាដូចតុក្កតាម្លឹងហើយ ចុះដល់ពេល Kwan តែងមែនទែនតើខ្លាំងប៉ុណ្ណាដែរ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ