អ្នកម្ដាយតួឯកស្រី Matt Peranee បង្ហោះរូបកូនស្រីជូនពរថ្ងៃកំណើតគ្រប់អាយុរ…

ទឹកចិត្តអ្នកម្ដាយទោះកូនធំប៉ុណ្ណានៅតែបារម្ភនៅតែផ្ដល់ក្ដីស្រលាញ់ឲកូនជានិច្ច! តួឯកស្រី Matt Peranee ក្នុងថ្ងៃកំណើតឆ្នាំនេះទទួលបានការជូនពរជ័យពីអ្នកម្ដាយ ដោយរូបគាត់បានបង្ហោះរូបកូនស្រីកាលពីវ័យកុមារភាពព្រមជាមួយពាក្យជូនពរកូនឲមានក្ដីសុខកាយសប្បាយចិត្ត។​

ដោយតួឯកស្រី Matt Peranee ពេលនេះកើនអាយុរមួយឆ្នាំទៀតហើយ ឆ្នាំនេះខួបកំណើតនាងគ្រប់អាយុរ៣៤ឆ្នាំហើយ​​។ ​អ្នកម្ដាយចាំយ៉ាងច្បាស់ថ្ងៃកំណើតរបស់កូនស្រី គឺនៅថ្ងៃទី២៨​ ខែកក្កដាកន្លងទៅនេះ និងនៅតែចាំមុខមាត់កូនស្រីកាលវ័យកុមារភាពហាក់ដូចជាទើបតែនៅថ្មីៗ​ ផុសជូនពរថ្ងៃកំណើតជាមួយរូបភាពរបស់ Matt កាលពីនៅតូច។ គួរបញ្ជាក់ផងដែរថាតួឯកស្រី Matt Peranee មានសម្រស់មុខមាត់ជាកូនកាត់តាំងតែពីក្មេង ព្រោះរូបនាងមានម្ដាយជាជនជាតិថៃនិងឪពុកជាជនជាតិណ័រវេយ៍។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ