ច្រើនលើកហើយកុំឲ​ Margie ទ្រាំលែងបានឆ្លើយតបរឿងស្វាមីនិងប្អូនស្រី និយាយផ្ដេសផ្ដាសប្រយ័ត្នប្ដឹង ….

កុំច្រើនលើកពេក កុំធ្វើឲ Margie ក្ដៅតិចដល់ពេលគេប្ដឹងផ្ដល់តាំងនាំគ្នាមកសុំទោស! តួឯកស្រី Margie Rasri អស់ទ្រាំនឹងអ្នករិះគន់ប្អូនស្រីនាងដោយគ្មានហេតុផល និងនៅតែបង្ករពាក្យចចាមអារ៉ាមទំនាក់ទំនងរវាងស្វាមីនាងនិងប្អូនស្រីបង្កើតរបស់នាង។

ដោយនេះមិនមែនជាលើកទីមួយនោះឡើយដែលប្អូនស្រីបង្កើតរបស់តួឯកស្រី Margie Rasri គឺនាង Marina មានពត៌មានចចាមអារ៉ាមទំនាក់ទំនងជាមួយស្វាមីរបស់ Margie ដែលជាបងស្រី។ ម្ដងនេះពិតជាធ្វើឲ Margie អស់ទ្រាំនិងអ្នកបង្ករពត៌មានផ្ដេសផ្ដាស​និងអ្នកដែលចូលមក Comment រិះគន់ ដែលមិនចេះពិចារណា Margie និយាយថាអ្នកដែលគិតបែបនេះបាន ពិតជាមានគំនិតស្មោគគ្រោកមិនដឹងថាក្នុងជីវិតធ្លាប់ជួបរឿងអ្វីទេទើបចេះរកឃើញថាគ្រួសារគេបែបនេះ។ សម្រាប់រឿងប្ដឹងផ្ដល់នាងមិនទាន់ធ្វើនោះទេ តែឲប្អូននាងថត Comment អ្នកនិយាយផ្ដេសផ្ដាសទាំងនេះទុកជាភស្ដុតាង ចង់ប្ដឹងមែនឬយ៉ាងណានោះ នាងទុកឲប្អូនស្រីជាអ្នកសម្រេចចិត្ត ព្រោះនាងជាអ្នកមកត្រូវខូចឈ្មោះព្រោះរឿងនេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ