អ្នកអត់គូរអៀបកៀន! Bow-Alex ប្រហារបេះដូងអ្នកនៅផាតាយាមិនឈប់អង្គុយញុំបុកល្ហុងកៀកកើយគ្នាយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ! មានវីដេអូ

ជាគូរស្នេហ៍អ្នកសិល្បៈមួយគូរទៀតដែលហ្វេនៗកំពុងគាំទ្រជំរុញអោយមានថ្ងៃពិសេសឆាប់ៗដូចគូរផ្សេងសម្បើមណាស់ សម្រាប់គូររបស់ Alek Theeradet និង Bow Maylada ព្រោះមួយរយៈនេះមានរូបភាពគួអោយស្រលាញ់ និងផ្អែមល្ហែមផុសនៅលើបណ្ដាញសង្គមជាបន្ដបន្ទាប់

ហើយជាពិសេសនៅក្នុងថ្ងៃឈប់សម្រាកចុងសប្ដាហ៍ទាំងពីរនាក់ Bow-Alex មានពេលវេលាទំនេរត្រូវគ្នាទើបបបួលគ្នាប្រមូលខោអាវដាក់កាបូបធ្វើដំណើរឆ្ពោះទៅសមុទ្រផាតាយា ដើម្បីសម្រាកលំហែរកាយផង បន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកផង មុននេះបានឃើញរូបភាពស្អាតៗ និងស៊ិចស៊ីតិចៗរបស់ខាងស្រីដោយខាងប្រុសជាជាងថតផ្ទាល់ខ្លួន

After Footer (Active) - damrei Mr1 Zone2

នៅមានសកម្មភាពមួយទៀតគឺ Bow-Alex ប្រើជីវិតសាមញ្ញៗ ងាយៗជាមួយការអង្គុយកៅអីក្រណាត់ញុំបុកល្ហុងបាយដំណើបជាមួយគ្នា ដោយ Alex បានផុសរូបភាពនិងសរសេរប្រយោគសារថា “គ្រាន់តែមានអូនកំដរញុំាបុកល្ហុងប្រហុកជាមួយគ្នា” ហ្វេនៗឡាយអោយព្រាត នាំគ្នាសើចលាន់

អត្ថបទដោយ : នីត្តា