ថាគេបែកគ្នាយ៉ាងម៉េចបើផ្ទះគេកក់ក្ដៅយ៉ាងនេះ ហើយបន្ថែមភាពផ្អែមល្ហែមរហូត ថ្មីៗនេះក្រុមគ្រួសារតូចរបស់តួឯកស្រី Janie Tienphosuwan និងលោក Mickey Nol Allapach នាំកូនស្រី Nola ទៅកំសាន្ដសម្រាកលំហែរនៅប្រទេសជប៉ុន តែមួយទ្រីបនេះគ្មានទេរូបគូ មានតែរូបកូន។
មួយរយះមុននេះនៅក្នុងរង្វង់សិល្បៈថៃមានគេល្បីថា មានតារាស្រីមួយដួងលែងលះប្ដីថែមរើឥវ៉ាន់ចេញពីផ្ទះហើយ ធ្វើឲនាំគ្នាយល់ថាគឺជាតួឯកស្រីជើងចាស់នាង Janie Tienphosuwan ព្រោះមិនសូវមានរូបគូស្វីតបង្ហោះថែមនាងក៏រើចេញពីផ្ទះមែន។ តែពត៌មានចចាមអារ៉ាមនេះមិនពិតទេ ព្រោះ Janie និងស្វាមី នៅស្រលាញ់គ្នាល្អណាស់ រើឥវ៉ាន់ពីផ្ទះព្រោះដើម្បីតុបតែងផ្ទះថ្មី។ ថែមទាំងក្រោយពីមានពត៌មាននេះមិនយូរប៉ុន្មានក្រុមគ្រួសារ Janie ក៏រៀបចំដំណើរកំសាន្ដមួយទ្រ្វីបក្រុមគ្រួសារ ដើរលេងកំសាន្ដយ៉ាងរីករាយនៅប្រទេសជប៉ុន។ ទ្រីបនេះរូបគូគ្មានទៀតហើយ ព្រោះមានតែរូបកូនពេញកាំមេរ៉ា កន្លែងដើរលេងក៏ជាសួនកុមារដើម្បីឲកូនស្រីបណ្ដូលចិត្តសប្បាយរីករាយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ