តែងតែមានប្រធានបទអោយតាមដានជាប់ជានិច្ច្ សម្រាប់គ្រួសាររបស់កំពូលតារាសម្ដែងស្រី Lydia Saranrat និងស្វាមីកំពូលសង្ហា Matthew Dean ដោយមុននេះសាម៉ីខ្លួនទើបតែនាំដើរមើលផ្ទះថ្មីដែលទើបនិងទិញក្នុងតម្លៃ 100 លានបាត ហើយក៏បាននាំកូនៗរើចូលទៅរស់នៅរួចរាល់ទៅហើយ
ជាក់ស្ដែង Lydia បានផុសវីដេអូខណៈពេលនាំអូន Demi ទៅចូលរួមក្នុងកម្មវិធីមួយ ព្រមទាំងប្រកាសដំណឹងល្អដោយការថតវីដេអូជារូបអេកូមើលផ្ទៃពោះ អមជាមួយប្រយោគថា “ប៊េប៊ីមកទៀតហើយ!!! We’re having another baby!! #DailyDeanes #DailyDeanesPlus คืนนี้ 19:00 เจอกัน #SeeYouTonight”
រឿងនេះហ្វេនៗប្រញាប់ចូលមកខមិនសម្ដែងក្ដីរីករាយ និងអបអរសាទរជាមួយសាម៉ីខ្លួនជាច្រើន ដោយគ្រប់គ្នាប្រាប់ថាប៊េប៊ីក្រោយប្រហែលជាកូនរបស់ Dang Chayanon ជាប្អូនប្រុសរបស់ Lydia ច្រើនជាង ទោះជាយ៉ាងណាក៏ត្រូវចាំសាម៉ីខ្លួនចេញមកបកស្រាយដោយផ្ទាល់ហើយ
អត្ថបទដោយ : នីត្តា