Yaya បានជួបជាមួយអូន Demi កូនស្រីរបស់ Lydia មកមើលថាតើមានអ្វីកើតឡើងខ្លះរវាងមីងនិងក្មួយ?! មានវីដេអូ

ធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់នាងតូចម្នាក់ទៀតហើយ សម្រាប់តារាសម្ដែងស្រីស្អាត Yaya-Urassaya នៅពេលមានឱកាសបានជួបជាមួយនិងតារាតូចយ៉ាងអូន Demi កូនស្រីរបស់ Matthew-Lydia 

ដោយនៅក្នុង IG របស់អ្នកម៉ាក់ស្រីស្អាត Lydia បានផុសរូបភាពរបស់ Yaya និងកូនស្រីខណៈពេលអ្នកទាំអពីរកំពុងលេងជាមួយគ្នា ហើយសាម៉ីខ្លួននៅមានសរសេរជាឃ្លាថា “សរុបមកយើងស្រលាញ់គ្នាមែនទេបង Yaya urassayas @demi_deane @deon.deane @dylandeane_official #ចឹងស្រលាញ់ក៏បានដែរ”

រឿងនេះហ្វេនៗប្រញាប់ប្រញាល់ចុចឡាយអោយភ្លាមៗហើយថែមទាំងមានសរសើរពីភាពគួអោយស្រលាញ់របស់ Yaya-Demi ថែមទាំងមានបង្អាប់បែបសើចៗទៀតថា នាងតូចអោយតែបាននៅក្បែរស្រីស្អាតពេលណាដឹងតែសាងប្រវិត្តសាស្រ្ដគ្រប់ពេល

អត្ថបទដោយ : នីត្តា