តារាល្បីណាកូនស្រី! Aum Patchrapa សុំពរអូន Gale កូនស្រី Chompoo ចៃដន្យបានជួបគ្នា…..មុនអោយពរមើលមុខមួយសិន! មានវីដេអូ
តើនិងមានររឿងអ្វីកើតឡើងនៅពេលកំពូលតារាជើងចាស់ Aum Patchrapa មកប៉ះជាមួយតារាតូចទើបរះមិនទាន់បាត់បៅទឹកដោះអូន Gale ដោយជាក់ស្ដែងអ្នកទាំងពីរចៃដន្យបានជួបគ្នានៅខាងនំមួយកន្លែង
ហើយវីដេអូគួអោយស្រលាញ់បានបង្ហាញអោយឃើញនៅលើបណ្ដាញសង្គមឃើញស្រីស្អាត Aum ចិត្តល្អស្រលាញ់ក្មេងស្រាប់ទៅហើយ មានឱកាសបានមករាក់ទាក់កូនៗរបស់ម៉ែ Chom ទាំងបង Shayfa ហើយនិងអូន Gale មើលទៅក្មេងៗដូចជាមានការអៀនតិចៗ ទើបមិនដឹងថា Aum បានពរនាងតូចដែរឬអត់ទេ
ជួបគ្នាជាលើកដំបូងអាចជារៀងអៀនៗបន្ទិចហើយ ប៉ុន្ដែនាងតូចដូចជាស្រលាញ់ចូលចិត្តនិងរាក់ទាក់ ព្រោះមិនយូរប៉ុន្មានផង គ្រាន់តែបងៗបើកចម្រៀងភ្លាមអូន Gale ក៏អារម្មណ៍ល្អឡើងមកភ្លាមៗ នេះអោយតែមានពេលជួបគ្នាយូរជាងនេះប្រាកដណាស់ថានិងស្និតស្នាលនិងគ្នាជាមិនខាន
អត្ថបទដោយ : នីត្តា