James Jirayu ព្រមឆ្លើយតបហើយចេញពីបួសវិញរៀបការ….មូលហេតុដែលផុសរូបភាពគូរជាមួយសង្សាព្រោះដឹងថាខ្លួនខុសដែលធ្វើរឿងមួយនេះ! មានរូបភាព

ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរទេ បន្ទាប់ពីតារាប្រុសរូបសង្ហាលោក James Jirayu ផុសរូបភាពជូនពរខួបដំណើតមិត្តស្រី Foam នៅក្នុង IG ផ្ទាល់ខ្លួន រហូតដល់គ្រប់គ្នាបង្អាប់ថាដូចជាបើកចំហរជាងមុន ឬមួយត្រៀមខ្លួនមានដំណឹងល្អក្រោយពេលសឹក

ជាក់ស្ដែង (1 សីហា 2023) James បានចេញមកបើកចិត្តនិយាយចំពោះមុខមហាជនថា នេះជាការផុសជូនពរខួបកំណើតពិតមែន ខ្លួនជាព្រះសង្ឃទៅហើយ ព្រមទទួលថាមានអារម្មណ៍ខុសព្រោះកន្លងមកជាច្រើនឆ្នាំមិនធ្លាប់ផុសជូនពរគាត់តាមបណ្ដាញសង្គមនោះទេ នេះជាលើកដំបូងហើយ ជារឿងដែលចង់ធ្វើអោយគាត់ សង្ឃឹមថាគាត់លែងកខកចិត្តអ្វីទៀតហើយ ព្រោះកន្លងមកក៏សោកស្ដាយ ប៉ុន្ដែនិងព្យាយាមធ្វើអោយល្អបំផុតក្នុងបច្ចុប្បន្ននិងអនាគត

ឆ្នាំមិនមានកាដូអ្វីអោយទៀត គាត់ប្រាប់ថាការដែលខ្ញុំទៅបួលក្នុងថ្ងៃខួបកំណើតរបស់គាត់ ក៏ចាត់ទុកថាជារឿងល្អនិងត្រជាក់ចិត្តណាស់ សប្បាយចិត្តហើយប៉ុណ្ណឹង បន្ទាប់ពីនេះរូបភាពគូរគឺស្ថិតទៅលើពេលវេលានិងឱកាស បើសួរថាចេញពីបួលវិញមានដំណឹងល្អឬអត់ គឺអត់ទេសុំធ្វើការសិន

អត្ថបទដោយ : នីត្តា