បន្ទាប់ចេញមកបញ្ចាក់ពីឋានៈបេះដូងជាផ្លូវការចំពោះមុខមហាជនថា កំពុងសិក្សាមើលចិត្តគ្នាជាមួយ Pie-Rinrada តារាស្រីស្អាតមុខស្រស់ រហូតធ្វើអោយបណ្ដារអ្នកគាំទ្រនិងមិត្តភ័ក្ដផ្សេងៗទៀតចូលមកបង្ហាញក្ដីត្រេកអរយ៉ាងច្រើនជាមួយសាម៉ីខ្លួន
ជាក់ស្ដែងមើលទៅខាង James Mar ដែលពេលនេះកំពុងតែបញ្ចេញភាពផ្អែមល្ហែមសម្បើមណាស់!!! នៅក្នុង IG ផ្ទាល់ខ្លួនរបស់សាម៉ីខ្លួនខាងប្រុសបានផុសរូបភាពនិងវីដេអូ ខណៈពេលអ្នកទាំងពីរកំពុងវាយកូនហ្គោលតែពីរនាក់
សកម្មភាពខាងលើក្រៅពីធ្វើអោយបណ្ដាអ្នកគាំទ្រទូរទាំងប្រទេសប្រញាប់ចូលមកចុចឡាយអោយហើយ ក៏នៅមានតារាល្បីឈ្មោះ Nadech បានចូលមកខមិនដែរថា “បង្រៀនល្អជាងគ្រូទៀត” ធ្វើអោយគ្រប់គ្នាផ្ទុះសំណើចឡើងភ្លាមៗតែម្ដង
អត្ថបទដោយ : នីត្តា