ភ្លេចៗ ខ្លួន BTS បំបែកកំណត់ត្រាពិភពលោកមួយទៀតបាត់

កាលពីថ្ងៃទី ២៣ ខែ តុលា ម្សិលមិញកន្លងទៅនេះ កំណត់ត្រាពិភពលោក Guinness បានបង្ហាញប្រាប់ឲ្យដឹងថា ក្រុមចម្រៀងបុរសកូរ៉េ BTS បានបំបែកកំណត់ត្រាពិភពលោក ដោយមានអ្នកចុច Follow នៅក្នុងបណ្ដាញ Tik Tok ចំនួន ១ លាននាក់លឿនជាងគេបំផុត ខណៈដែលមានអ្នកចុច Follow ១ លាននាក់ក្នុងរយៈពេលត្រឹមតែ ៣ ម៉ោង ៣១ នាទីប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ពួកគេមានអ្នកចុច Follow រហូតដល់ទៅ ៤,៧ លាននាក់ នៅក្នុងបណ្ដាញ Tik Tok។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងបុរស BTS បានចាប់ផ្ដើមបង្កើតបណ្ដាញ Tik Tok កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩៕

ប្រភព៖ allkpop

អត្ថបទដោយ៖ ស្រីពេជ្រ