តួឯកស្រី Poo Praiya នឹងរៀបការហើយ! ដោយតារាស្រីបាត់មុខពីវិស័យការសម្ដែងរឿងភាគថៃជាច្រើនឆ្នាំរូបនេះបានត្រលប់មកឲការសម្ភាសន៍ ព្រមទាំងនិយាយប្រាប់ពីដំណឹងល្អរបស់ខ្លួន។ រូបនាងត្រូវបានគូស្នេហ៍សុំរៀបការយ៉ាងរ៉ូមែនទិកហើយ ក្រោយពីបានឆ្លើយយល់ព្រមពេលនេះកំពុងគិតគូរពីវេលាល្អនៃការរៀបចំមង្គលការរបស់អ្នកទាំងពីរ។
តួឯកស្រីរូបស្អាត Poo Praiya ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែជាតារាដែលនៅក្នុងប្រទេសថៃនោះទេ តែរូបនាងបានសាងខ្លួនឯងចាប់យកឱកាសក្លាយជាតារាហូលីវ៉ូតនិងបានសម្ដែងភាពយន្ដរួចមកហើយ។ ខិតខំជាមួយកាងារជាច្រើនឆ្នាំ ពេលនេះដល់វេលាដែលរូបនាងគិតគូរឿងគ្រួសារហើយដោយចំណងស្នេហាលើកនេះ Poo មានគូស្នេហ៍មិនមែនអ្នកក្នុងរង្វង់សិល្បៈនោះទេនិងមានអាយុរបងនាង១២ឆ្នាំ។ យ៉ាងណាក៏ដោយ Poo គិតថាចំណងស្នេហាលើកនេះនាងមានក្ដីសុខណាស់ ក្ដីសុខដែលរីករាយជារៀងរាល់ថ្ងៃដោយគ្មានសំពាធឲគ្នា។ ពេលនេះគូស្នេហ៍នាងសុំនាងរៀបការហើយ នាងក៏បានឆ្លើយយល់ព្រមផងដែរព្រោះច្បាស់ក្នុងចិត្តថាជាបុរសដែលនាងព្រមនឹងរៀបការ។ គូស្នេហ៍ Poo បានទិញចិញ្ចៀនពេជ្រមួយគ្រប់យ៉ាងធំជាពិសេសដើម្បីសុំ Poo រៀបការ ពេលនេះអ្នកទាំងពីរត្រលប់មកប្រទេសថៃដើម្បីប្រាប់ដំណឹងនេះដល់ចាស់ទុំនិងគិតគូគម្រោងរៀបការនៅចុងឆ្នាំនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ