ត្រលប់មកមើលសម្រស់តួឯកស្រី Bella ពេលចូលសិល្បៈដំបូងៗនិងបច្ចុប្បន្នប្រែប្រួលយ៉ាងណាដែរ?

ពីមុនយ៉ាងណាដែរ ងាកមកមើលសម្រស់មុនពេលចូលសិល្បៈនិងសម្រស់មុខមាត់ពេលចាប់ផ្ដើមអាជីពការសម្ដែងដំបូងរបស់តួឯកស្រី Bella Ranee ប្រៀបជាមួយមុខមាត់បច្ចុប្បន្នក្នុងនាមជាតារាស្រីដែលមានឈ្មោះល្បីក្នុងរឿងភាគថៃពេលនេះខុសគ្នាយ៉ាងណាដែរ?

ដោយតួឯកស្រី Bella Ranee ពេលនេះប្រជាប្រិយភាពរបស់នាងអាចនិយាយបានថាគឺជាតួឯកស្រីមួយរូបដែលមានអ្នកស្គាល់ច្រើននិងជាតារាស្រីជួរមុខក្នុងវិស័យការសម្ដែងថៃផងដែរ។ រំលឹកដល់ការពីមុនចូលសិល្បៈរបស់ Bella រូបនាងគឺជាសិស្សវិទ្យាល័យម្នាក់ដែលខិតខំសិក្សានិងឆ្លៀតពេលទំនេរខំរកលុយជួយគ្រួសារជាមួយកាងារជាក្មេងស្រីធ្វើការក្នុងហាងការ៉េមផងដែរ។ ចាប់អាជីពជាអ្នកសម្ដែង Bella មិនបានផ្ដើមមកពីតួឯកស្រីនោះទេ រូបនាងដោយសម្រស់មុខមាត់ស្អាតបាតត្រូវបានគេរើសមកជាតួរង និងបានបង្ហាញសមត្ថភាពរហូតបានក្លាយជាតួឯកស្រីដែលល្បីឈ្មោះដូចសព្វថ្ងៃនេះផងដែរ។ ចង់ដឹងថាមុខមាត់របស់ Bella តាំងពីតូចរហូតមកដល់ពេលនេះប្រែប្រួលយ៉ាងណានោះ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

Bella កាលវ័យកុមារភាព

Bella កាលវ័យជំទង់ធ្វើការនៅហាងការ៉េម

Bella មុនចូលសម្ដែង

ពេលចូលដំបូងៗលេងជាតួរង

ពេលចាប់ផ្ដើមសម្ដែងជាតួឯកស្រីនិងល្បី

រឿងដែលធ្វើឲ Bella ល្បីល្បាញខ្លាំង

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ